ខ្សែការពារ Caio Henrique របស់ក្លឹប AS Monaco ត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona កំពុងចាប់អារម្មណ៍។

ខ្សែការពារ Caio Henrique
ខ្សែការពារ Caio Henrique

យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 24 ឆ្នាំរូបនេះហើយអ្នកតំណាងរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានទាក់ទងជាមួយភ្នាក់ងាររបស់កីឡាកររួចហើយ។

ប្រភពបានអះអាងថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់លេងឱ្យក្រុម Atletico Madrid ចន្លោះឆ្នាំ 2016 ដល់ឆ្នាំ 2018 នឹងមានបំណងចង់លេងនៅ La Liga ម្តងទៀត។

តម្លៃ​ផ្ទេរ​សម្រាប់​ខ្សែ​ការពារ​ខាងលើរូបនេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​ប្រហែល ៣០ លាន​អឺរ៉ូ។ Caio Henrique បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 7 ដងក្នុងការបង្ហាញខ្លួន 17 ប្រកួតសម្រាប់ក្លឹបក្នុងរដូវកាលនេះ៕