photo of Yerry Mina
Yerry Mina of Palmeiras

លោក Alexandre Mattos ប្រធានក្លឹប Palmeiras បានបញ្ជាក់ថា ក្លឹបនេះមានសំណើរថ្មីមួយមកពីក្លឹបយក្ស Barcelona សម្រាប់ខ្សែការពារ Yerry Mina ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ភាគីទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងមួយកាលពីមុនដែលមានតម្លៃ 9 លានអឺរ៉ូ (134 លានដុល្លារ) សម្រាប់ខ្សែការពាររូបនេះ ហើយកិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់នៅចុងបញ្ចប់នៃរដូវកាលនេះ។

សារព័ត៌មាន Mundo Deportivo របស់អេស្ប៉ាញបានអោយដឹងថា “Barca បានធ្វើការស្នើរសុំថ្មីមួយផង្សេងទៀតពីក្លឹប Palmeiras សម្រាប់ Mina ប៉ុន្តែប្រធាបក្លឹបលោក Alexandre Mattos បាននិយាយថាប្រសិនកិច្ចព្រមព្រៀងថ្មីនេះមានតម្លៃដូចពីមុខ នោះគាត់មិនឱ្យ Mina ចាកចេញពីក្លឹបនេះទេ” ។

ប្រភពពី៖ soccerladuma