ក្លឹប Barcelona មានបំណងចង់ចែកផ្លូវជាមួយ Philippe Coutinho នៅរដូវរងាខាងមុខនេះ។

Philippe Coutinho
Philippe Coutinho

នេះបើយោងតាមសារព័ត៌មាន El Nacional ថាក្លឹបអ្នកមានបុណ្យ Barcelona ចង់នាំយកខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះត្រលប់ទៅកាន់ក្លឹប Liverpool វិញប៉ុន្តែត្រូវបានលោក Jurgen Klopp អ្នកចាត់ការក្លឹបហង្សក្រហមបានប្រឆាំងយ៉ាងខ្លាំងចំពោះគំនិតនេះ។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ Jurgen Klopp មានការខកចិត្តចំពោះអាកប្បកិរិយារបស់ខ្សែប្រយុទ្ធ Coutinho មុនពេលផ្លាស់ទៅកាន់ទឹកដី Camp Nou ហើយបដិសេធមិនព្រមធ្វើការជាមួយកីឡាកររូបនេះម្តងទៀតទេ។

កីឡាករវ័យ ២៩ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់បានយ៉ាងឆាប់រហ័សនៅខែមករាខាងមុខនេះ។ កាលពីមុនមានសេចក្តីរាយការណ៍ថាក្លឹប Arsenal និង Tottenham Hotspur បានបង្ហាញពីការចាប់អារម្មណ៍ទៅលើកីឡាករ Philippe Coutinho​៕