ក្លឹប Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Pierre-Emerick Aubameyang ពីក្រុម Arsenal ។

Philippe Coutinho  នឹង Aubameyang
Philippe Coutinho  នឹង Aubameyang

យោងតាមសារព័ត៌មាន Sky Sports បានអោយដឹងថាក្រុមអ្នកមានបុណ្យ Barcelona មានឆន្ទៈក្នុងការផ្តល់ Philippe Coutinho  ឱ្យក្រុមកាំភ្លើងធំជាថ្នូរប្ដូរជាមួយ Aubameyang នូវក្នុងកិច្ចព្រមព្រៀងនេះ។ បញ្ជាក់រដូវកាលមុន Aubameyang រកបាន ១០ គ្រាប់ក្នុងការប្រកួត Premier League ២៩ លើក។

លើសពីនេះទៅទៀត Barca បង្ហាញការចាប់អារម្មណ៍ចំពោះខ្សែប្រយុទ្ធម្នាក់ទៀតរបស់ក្លឹប Arsenal ដដែលគឺខ្សែប្រយុទ្ធសញ្ជាតិបារាំង Alexandre Lacazette ផងដែរ។