Barca ចុះកុងត្រាយកបាន Raphinha និងតកុងត្រាថ្មីនឹង Dembele ជាផ្លូវការក្នុងសប្ដាហ៍នេះ
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយនៅក្នុងថ្ងៃនេះថា ក្លឹបលោកនឹងធ្វើការប្រកាសជាផ្លូវការយកបាន ខ្សែស្លាប Raphinha ពី Leeds United ក៏ដូចជាធ្វើការប្រកាសបន្តកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធ Ousmane Dembele នៅក្នុងសប្ដាហ៍នេះផងដែរ។

ចំពោះនៅក្នុងថ្ងៃនេះផ្ទាល់ Barca ក៏បានធ្វើការប្រកាសយក Raphinha ជាគោលការណ៍រួចទៅហើយផងដែរដោយកំពុងធ្វើតេស្តសុខភាព និងធ្វើការចុះកុងត្រាជាផ្លូវការតែម្ដង។ កីឡាករនេះចាកចេញ Leeds មក Barca ដោយចុះកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។
រីឯ Dembele វិញគឺព្រមបន្តកុងត្រាថ្មីនៅ Barca ហើយដោយព្រមទម្លាក់ប្រាក់ពលកម្ម ដោយយោគយល់ទៅនឹងស្ថានភាពក្លឹប។ កីឡាករនេះនឹងបន្តកុងត្រាថ្មី២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៕