ក្លឹប Barcelona បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្លឹប Bayern Munich ក្នុងការចុះហត្ថលេខាទិញខ្សែបម្រើកណ្តាលរបស់ប្រទេសឈីលីកីឡាករ Arturo Vidal ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំបុន្តែតម្លៃមិនបានបង្ហាញនោះទេ។

Arturo Vidal
Arturo Vidal

ខ្សែបម្រើសសញ្ចាតិឈីលីរូបនេះ នឹងធ្វើ​ទេសពិនិត្យ​សុខភាពជាមួយនឹងម្ចាស់ជើងឯកអេស្ប៉ាញនៅប៉ុន្មានថ្ងៃបន្ទាប់។  ប៉ុន្តែយ៉ោងតាមកាសែតជាច្រើនបានចុះផ្សាយថា ក្លឹបអ្នកមានបុណ្យទិញគាត់ក្នុងតម្លៃ 27លានផោន ទៅះបីជាក្លឹបទាំងពីរមិនបានបញ្ចេញតម្លៃឱ្យដឹងក៏ដោយ។

Vidal បានចូលរួមជាមួយ Bayern ពីក្លឹប Juventus នៅឆ្នាំ 2015 និងបានឈ្នះពានរង្វាន់ Bundesliga បីរដូវជាប់ៗគ្នាជាមួយក្លឹបនេះផងដែរ។ គាត់គឺជាកីឡាករចុងក្រោយហើយរបស់ Barcelona ដែរទិញចូលក្នុងរដូវកាលនេះ ខណៈដែរគាត់ក៏បានចូលរូមការហ្វឹកហាត់ចុងក្រោយរបស់គេជាមួយនឹងមិត្តរួមក្រុម Bayern Munich កាលពីថ្ងៃសុក្រម្សិលមិញដែរ ៕

ប្រភពពី៖ BBC