ខ្សែបម្រើ Frenkie de Jong របស់ក្រុមអ្នកមានបុណ្យ Barcelona សម្រេចចិត្តដាក់រូបគេលក់ក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។

Frenkie de Jong
Frenkie de Jong

យោងតាមសារពត័មាន El Chiringuito បានឱ្យដឹងថាបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប ទើបសម្រេចចិត្តលក់កីឡាករឆ្នើម Frenkie de Jong ដើម្បីបន្ធូរវិបត្តិរបស់ក្លឹប។

តាមប្រភពអះអាងថាក្រុមប្រឹក្សាភិបាលរបស់ក្រុមអ្នកមានបុណ្យ Barcelona ហាក់ដូចជាមានទំនុកចិត្តក្នុងការទទួលបានប្រាក់យ៉ាងច្រើនសម្រាប់កីឡាករសញ្ជាតិហូឡង់រូបនេះដែលជាអ្វីដែលក្លឹបត្រូវការនៅពេលនេះ។

ក្នុងរដូវកាលនេះខ្សែបម្រើវ័យ 24ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន 13 លើកសម្រាប់ក្លឹបនឹងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 2 លើកផងដែរ៕