ក្លឹប​ Barcelona បាន​បញ្ជូន​តំណាង​របស់​ខ្លួន​ដែល​មាន​លោក​ Rafael Yuste អនុប្រធាន​របស់​ក្លឹប​ ក៏​ដូច​ជា​លោក​ Mateu Alemany នាយក​បាល់ទាត់​របស់​ក្លឹប​ទៅ​ទី​ក្រុង​ដូហា​ ប្រទេស​កាតា​ ដើម្បី​ចរចា​យក​ Xavi មក​ធ្វើ​ជា​គ្រូ​បង្គោល​ថ្មី​ក្លឹប​របស់​ខ្លួន​ ពី​ក្លឹប​ Al Sadd កាល​ពី​យប់​ថ្ងៃ​អង្គារ​ ម្សិលមិញ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ។

Xavi Hernandez
Xavi Hernandez

ក្រោយ​បណ្ដេញ​លោក​ Ronald Koeman ចេញ​ពី​តំណែង​គ្រូបង្គោល​ Xavi ជា​បេក្ខជន​មួយ​រូប​ដែល​ខាង​ Barca ចង់​បាន​រហូត​មក​ ខណៈ​ដែរ​គ្រូ​បង្គោល​រូប​នេះ​នៅ​ជាប់​កុងត្រា​ជា​មួយ​ Al Sadd ដល់​ឆ្នាំ​២០២៣។

បើ​តាម​ចុះ​ផ្សាយ​របស់​ Goal នៅ​ខណៈ​នេះ​ Barca នៅ​តែ​រង់​ចាំ​ចម្លើយ​ពី​ Xavi ប៉ុណ្ណោះដោយ​ខាង​ក្លឹប​នេះ​​សម្រេច​ឲ្យ​កុងត្រា​ ២ឆ្នាំ​ កន្លះ​មក​ដឹក​នាំ​ក្លឹប​របស់​ខ្លួន​។

សូម​រំលឹកផង​ដែរ​ថា​ ក្រោយ​បញ្ចប់​តួនាទី​លោក​ Koeman លោក​ Sergi Barjuan ក្លាយ​ជា​គ្រូបង្គោល​បណ្ដោះ​អាសន្ន​របស់​ Barca ៕