ខ្សែប្រយុទ្ធរបស់ Arsenal ទាំងពីរត្រូវបានក្លឹប Barcelona កំណត់គោលដៅហើយយ៉ាងហោចណាស់ពួកគេម្នាក់អាចចាកចេញពីក្លឹបនៅរដូវក្តៅនេះ។

Aubameyang និង Lacazette
Aubameyang និង Lacazette

យោងតាមសារព័ត៌មាន Diario Sport បានឱ្យដឹងថា Barca បង្ហាញចំណាប់អារម្មណ៍លើកីឡាករ Pierre-Emerick Aubameyang និង Alexandre Lacazette របស់ក្រុមកាំភ្លើងធំ Arsenal ។

ទោះយ៉ាងណាក្លឹបអ្នកមានបុណ្យ Barcelona នឹងចូលទីផ្សារបាននោះលុះត្រាតែពួកគេទទួលបានថ្លៃផ្ទេររបស់ខ្សែប្រយុទ្ធដាណឺម៉ាក Martin Braithwaite សមរម្យ ។

រដូវកាលមុន Aubameyang អាចរកគ្រាប់បាល់បាន ១០ គ្រាប់ក្នុង ២៩ ប្រកួតនៅ Premier League ខណៈដែល Lacazette រកបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣១ ប្រកួត។