ខ្សែបម្រើ Xavi Simons របស់ Paris Saint-Germain ត្រូវបានក្លឹបយក្សនៅអេស្ប៉ាញគឺ Barcelona ចាប់អារម្មណ៍ក្នងការនាំយកមកចូលរួមជាមួយក្រុម។

Xavi Simons
Xavi Simons

យោងតាមគេហទំព័រ Cadena SER បានឲ្យដឹងថា Barcelona មានបំណងក្នុងការនាំយកកីឡាករវ័យ 18 ឆ្នាំរូបនេះមកក្លឹបវិញ។

បញ្ចប់ការវឹកហាត់ជាមួយក្រុម La Masia ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានផ្លាស់ទៅទីក្រុងប៉ារីសវិញក្នុងឆ្នាំ 2019 បច្ចុប្បន្នជាផ្នែកសំខាន់មួយនៃក្រុម PSG អាយុក្រោម 19 ឆ្នាំ។

ភ្នាក់ងាររបស់កីឡាករសញ្ជាតិហូឡង់លោក Mino Raiola ត្រូវបានគេរាយការណ៍ថាបានពិភាក្សាអំពីការផ្ទេរ Xavi Simons ជាមួយប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta ខណៈដែលកិច្ចសន្យារបស់ Xavi Simons ជាមួយក្លឹបបារាំងនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2022 ហើយក៏ជាឱកាសសម្រាប់ក្លឹបកាតាឡានក្នុងការចុះហត្ថលេខាលើ Simons ដោយឥតគិតថ្លៃផងដែរ។

Xavi Simons បានស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរូមក្រុម 4 ដងបន្ថែមទៀតក្នុងការបង្ហាញខ្លួន 4 ដងសម្រាប់ក្លឹបក្នុងរដូវកាលនេះ៕