ក្លឹប​ Barcelona បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ ខ្សែ​ប្រយុទ្ធ​ Ousmane Dembele រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤។

Ousmane Dembele
Ousmane Dembele

កីឡាករ​ខាង​លើ​នេះ​មាន​ភាព​រកាំរកូស​រឿង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ Barca រហូត​មក​ ជា​ពិសេស​​កាល​ពី​ខែ​មករា​ ឆ្នាំ​២០២២ កន្លង​ទៅ​នេះ​ខាង​ថ្នាក់​ដឹកនាំ​ក្លឹប​ចង់​លក់​គេ​ចេញ​ ដោយ​បាន​ឲ្យ​កីឡាករ​នេះ​​ត្រៀម​ឲ្យ​ហើយ​ និង​​ក៏​ដួច​ជា​ឲ្យ​គេ​ដើរ​រក​ក្លឹប​ដែល​ចង់​ទៅ​ឲ្យ​ហើយ​កាន់​តែ​ប្រសើរ​ បើ​គេ​មិន​ព្រម​​បន្ត​កុងត្រា​ថ្មី​។

ក្រោយ​មក​ស្ថានភាព​នេះ​នៅ​តែ​ដដែល​ តែ​ក្រោយ​មក​ Dembele ក៏​ព្រម​តាម​ Barca ដោយ​យោគយល់​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្លឹប​ដោយ​ គេ​ព្រម​ទម្លាក់​ប្រាក់​ពលកម្ម​ ដើម្បី​បន្ត​កុងត្រា​ថ្មី​នេះ​។

Dembele បាន​មក​លេង​ឲ្យ​ Barca បាន​៥រដូវកាល​ហើយ​ ដោយ​ចូល​រួម​លេង​បាន​ ១៥០​ប្រកួត​ និង​ស៊ុត​ចូល​៣២គ្រាប់​៕