លោកប្រធាន Joan Laporta របស់ក្លិប Barcelona ត្រូវបានគេរាយការណ៍ចង់ដោះលែងឲ្យ ខ្សែការពារ Jordi Alba ចាកចេញដើម្បីអាចឲ្យក្លិបទិញយកខ្សែប្រយុទ្ធ Erling Haaland បាន។

Jordi Alba
Jordi Alba

នៅរដូវកាលនេះ Barcelona ធ្លាក់ក្នុងស្ថានភាពដុនដាបដោយបានធ្លាក់ចេញពី Champions League មកលេងនៅ Europa League ដោយសារការបាត់បង់ម៉ាស៊ីនរកគ្រាប់បាល់ឆ្នើមគឺ Lionel Messi ទើបលោក Laporta កំពុងគិតគូធ្វើយ៉ាងណាបញ្ចុះបញ្ចូល Haaland ឲ្យផ្ទេរមកទឹកដី Camp Nou ឲ្យបាន។

តម្លៃផ្ដាច់កុងត្រារបស់កីឡាករសញ្ជាតិន័រវេសរូបនេះគឺខ្ទង់ ៧៥លានផោប(ស្មើនឹងប្រមាណ ១០១.៩ លានដុល្លារ) និងថ្លៃផ្សេងៗទៀតដូចជាថ្លៃភ្នាក់ងាររបស់គេនិងឪពុករបស់គេ ហើយដោយសារ Haaland មានប្រាក់ឈ្នួលខ្ពស់គឺ Barcelona ត្រូវតែបង្ខំចិត្តដោះលែងកីឡាករក្នុងក្រុមហើយម្នាក់ក្នុងនោះគឺ Alba។

Jordi Alba នៅសល់កុងត្រាស្នាក់នៅទឹកដី Camp Nou រហូតដល់ឆ្នាំ២០២៤ ដូច្នេះក្លិបកំពុងសម្លឹងរកទីផ្សារកលក់គេចេញឲ្យបាន ខណៈដែលកីឡាកររាមច្បងដូចជា Gerard Pique និង Sergio Busquets ត្រូវគេរំពឹងទុកថានឹងស្នាក់នៅក្លិបបន្ត។

គួរបញ្ជាក់ផងដែរថា Jordi Alba ចូលរួមជាមួយ Barcelona តាំងពីឆ្នាំ២០១២ និងបង្ហាញខ្លួនបាន៤០៩ប្រកួត៕