Barca យកបានខ្សែការពារ Jules Kounde ពី Sevilla បានហើយ
ក្លឹប Barcelona បានយកបាន ខ្សែការពារ Jules Kounde ពីក្លឹប Sevilla នៅក្នុងថ្ងៃនេះហើយ ដោយរង់ចាំតែពេលប្រកាសជាផ្លូវការប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano ។

Barca បានទិញយក Kounde ពី Sevilla ក្នុងតម្លៃប្រមាណ ៥០លានដុល្លារ ដោយអាចនឹងចុះកុងត្រារយៈពេល៤ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
Kounde និង លោក Xavi គ្រូបង្គោលក្លឹប Barca បានព្រមព្រៀងជាលក្ខណៈឯកជនកាលពីអាទិត្យមុនមកម្ល៉េះ។
ខ្សែការពារវ័យ២៣ឆ្នាំខាងលើ បានចូលក្នុងវិស័យបាល់ទាត់ក្រុមឈុតធំតាំងពីឆ្នាំ២០១៧ ដោយចូលលេងឲ្យក្លឹប Bordeaux នៅ Ligue 1 លុះនៅឆ្នាំ២០១៩ ក៏ផ្លាស់មក Sevilla ដោយលេងបាន៣រដូវកាល ចូលរួមលេងបាន ១៣៣ប្រកួត និងស៊ុតចូល៩គ្រាប់៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Football News
Related
Football News
ផ្លូវការ! Isco រកបានក្លឹបថ្មីទៅលេងហើយ ក្រោយចប់នឹង Real Madrid
ខ្សែបម្រើ Isco ផ្លាស់ទៅកាន់ក្លឹប Sevilla ជាផ្លូវការហើយនៅក្នុងថ្ងៃនេះ ក្រោយចប់នឹងក្លឹប Real Madrid ដែលជាក្លឹបកីឡាកររូបនេះធ្លាប់បានរួមរស់អស់រយៈពេល ៩ឆ្នាំ។ កីឡាករខាងលើបានព្រមព្រៀងចុះកុងត្រាជាមួយក្លឹបខាងលើនេះរយៈពេល ២ឆ្នាំ ចាប់ពីរដូវកាលថ្មីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ Isco នឹងចូលរួមហ្វឹកហាត់ជាមួយក្រុមថ្មីរបស់គេនៅប៉ុន្មានថ្មីខាងមុខនេះ បន្ទាប់ពីធ្វើតេស្តជាប់ជាស្ថាពរនៅក្នុងថ្ងៃនេះ។ Isco ចាប់អាជីពជាកីឡាករបាល់ទាត់ក្រុមឈុតធំតាំងពីឆ្នាំ២០០៩ ដោយលេងឲ្យក្លឹប Valencia ក្លឹប Malaga និង Real Madrid ដោយចូលលេងប្រកួតសុរបបាន ៤៩៦ប្រកួត និងស៊ុតចូល ៨៨គ្រាប់៕
09 Aug 2022
Football News
Man United ត្រៀមយក Rabiot ពី Juventus ដើម្បីបំពេញចន្លោះខ្វះខាតនៅតំបន់បម្រើ
Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀង១៥លានផោនជាមួយ Juventus សម្រាប់ការផ្ទេរខ្សែបម្រើ Adrien Rabiot ហើយ។ Rabiot ដែលបានធ្លាក់ចេញពីការពេញចិត្តនៅ Juventus និងនៅសល់កុងត្រាតែមួយឆ្នាំទៀតក្នុងកិច្ចសន្យារបស់គេនឹងចូលរួមជាមួយ Man United ពេលដែលភាគីកីឡាករនិងក្លិបនិយាយលក្ខខណ្ឌគ្នាត្រូវរ៉ូវ។ Juventus បានចុះកុងត្រាយកកីឡាករវ័យ២៧ឆ្នាំដោយគ្មានតម្លៃខ្លួនពីក្លិប PSG កាលពីឆ្នាំ២០១៩។ ការមកដល់សេះបង្កង់គឺជាការសម្រេចចិត្តរបស់ Rabiot និងមានការពិភាក្សាជាមួយម្ដាយអ្នកស្រី Veronique ដែលជាភ្នាក់ងាររបស់គេផ្ទាល់តែម្ដង។ ត្បិតតែចរចាតម្លៃគ្នាត្រូវជាមួយ Juventus តែ Man United ត្រូវនិយាយលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកស្រី Veronique មួយតង់ទៀត មុនឈានដល់ការចុះកុងត្រាផ្ទេរយក Rabiot។ បើឆាកប្រកួតដំបូងនៅ Premier League ក្លិបបិសាចក្រហមធ្វើមិនបានល្អឡើយដោយចាស់ Brighton ២-១ និងចន្លោះប្រហោងច្រើននៅតំបន់បម្រើ។ ក្រោយបញ្ចប់ការប្រកួតនេះលោក Roy Keane បានរិះគន់ចំៗលើខ្សែបម្រើ Fred និង McTominay លេងគ្មានគុណភាព ដូច្នេះទើប Man United ចង់រកកីឡាករថ្មីដើម្បីបំពេញតំបន់បម្រើ៕
09 Aug 2022
Football News
Inter Milan បានបញ្ចប់កុងត្រារបស់ Sanchez ហើយ
ក្លិប Inter Milan បានបញ្ចប់កុងត្រារបស់ខ្សែប្រយុទ្ធ Alexis Sanchez ហើយ ដោយកិច្ចព្រមព្រៀងរវាងគ្នាទៅវិញទៅមក។ កីឡាករសញ្ជាតិឈីលីរកបាន២០គ្រាប់ក្នុងការបង្ហាញខ្លួន១០៩ប្រកួតឲ្យ Inter បន្ទាប់ពីផ្លាស់ពីក្លិប Manchester United ក្នុងកិច្ចសន្យាខ្ចីជើងដំបូងក្នុងឆ្នាំ២០១៩។ កីឡាករវ័យ៣៣ឆ្នាំបានជួយ Inter ឈ្នះពាន Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំក្នុងរដូវកាល២០២០-២១ ប៉ុន្តែជួបការលំបាកសម្រាប់ការស្វែងរកនាទីលេង។ Sanchez ដែលធ្លាប់លេងនៅ Arsenal ៤ឆ្នាំ មានការទាក់ទងចង់បានពីក្លិបនៅលីគកំពូលបារាំង Marseille។ ក្នុងពេលវេលាបញ្ចប់កុងត្រា ក្លិប Inter Milan ក៏បានអរគុណដល់ Sanchez សម្រាប់រយៈពេល៣រដូវកាលកន្លងមក និងជូនពរសំណាងល្អសម្រាប់អនាគតអាជីពខាងមុខ។ Alexis Sanchez ជាខ្សែប្រយុទ្ធពោរពេញដោយបទពិសោធន៍ធ្លាប់លេងនៅក្លិបធំៗជាច្រើនដូចជា River Plate, Udinese, Barcelona, Arsenal, Man Utd និង Inter។ គេជោគជ័យខ្លាំងបំផុតអំឡុងពេលលេង៣រដូវកាលជាមួយ Barca ជួយក្រុមឈ្នះពាន La Liga, Copa de Rey,
09 Aug 2022
Football News
De Jong នៅតែមិនព្រមចរចាផ្លាស់ទៅកាន់ Man Utd ឬក៏ Chelsea នោះទេ
ខ្សែបម្រើ Frenkie de Jong ត្រូវបានសារព័ត៌មាន Daily Mail ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាករនេះតែព្រមចរចាផ្លាស់ទៅកាន់ក្លឹប Manchester United ឬក៏ ក្លឹប Chelsea នោះទេ ខណៈក្លឹបទាំងពីរនេះដេញចង់បានកីឡាករនេះពី Barcelona។ ជាពិសេសនោះគឺ Man Utd ហ៊ានចាយជាង ៧៦លានដុល្លារដើម្បីទិញយកខ្សែបម្រើខាងលើ ដល់ថ្នាក់ក្លឹប Barca ព្រមទៅហើយ ក៏ប៉ុន្តែសាមីខ្លួនកីឡាករនេះមិនព្រម។ De Jong ក៏ត្រូវបានគេដឹងផងដែរថា មិនព្រមកាត់ប្រាក់ខែមួយចំនួនធំទៅតាមអ្វីដែល Barca បានស្នើសុំនោះឡើយ ដូច្នេះ Barca ក៏ផ្ដល់ជម្រើសឲ្យគេចាកចេញ ឬក៏អង្គុយលើបង់ មិនបានចូលរួមការប្រកួត។ បើតាមប្រភពដដែលខាងលើនេះ កុងត្រារវាង Barca និង De Jong នេះគឺមានភាពស្មុគស្មាញ ដោយខាង Barca ចង់ឲ្យ De Jong ទទួលយកតាមលក្ខខ័ណ្ឌតាមកុងត្រាចាស់មុនឆ្នាំ២០២០ ដោយលើកឡើងកុងត្រាថ្មីក្នុងឆ្នាំ២០២០កន្លងទៅនេះ មានភាពមិនប្រក្រតីទាក់ទិនរឿងហិរញ្ញវត្ថុរវាងថ្នាក់ដឹកនាំក្លឹបចាស់ និង De Jong
09 Aug 2022
Football News
លោក Pep Guardiola និយាយថា Erling Haaland អាចប្រៀបធៀបជាមួយ Cristiano Ronaldo និង Thierry Henry បានហើយ
លោក Pep Guardiola អ្នកចាត់ការរបស់ក្រុម Manchester City បានមានប្រសាសន៍ថាខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland ពេលនេះគឺឈានដល់កម្រិតដែលអាចប្រៀបធៀបជាមួយ Cristiano Ronaldo និង Thierry Henry បានហើយ។ លោក Pep បានមានប្រសាសន៍បែបនេះ បន្ទាប់ពី Haaland រកបាន ២ គ្រាប់ម្នាក់ឯង ជួយឱ្យ Man City យកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ West Ham ក្នុងលទ្ធផល ២ ទល់នឹង ០ នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ដំបូងនៃរដូវកាល ២០២២-២០២៣។ ដក់ស្រង់ចេញពីទំព័រ ESPN លោក Pep បានមានប្រសាសន៍ពី Haaland យ៉ាងដូច្នេះថា៖ “កាលពីសប្តាហ៍មុននៅពេលគាត់ខកខានឱកាសស៊ុតបញ្ចូលទី គាត់ទទួលបានការរិះគន់យ៉ាងខ្លាំងគ្រប់គ្នាបានសើចចំអកគាត់។ ឥឡូវនេះគាត់ឈានដល់កម្រិត ដែលអាចយកទៅប្រៀបធៀបជាមួយ Thierry Henry និង Cristiano Ronaldo
08 Aug 2022
Football News
Harry Maguire បាននិយាយថាការចាញ់ Brighton ក្នុងថ្ងៃបើករដូវកាលជាសុបិន្ដអាក្រក់
ប្រធានក្រុមរបស់ Manchester United កីឡាករ Harry Maguire បានលើកឡើងថា ក្រុមបិសាចក្រហម នៅតែបង្កើតកំហុសដដែលៗដូចនឹងរដូវកាលមុន ក្រោយរងបរាជ័យក្រោមថ្វីជើងរបស់ Brighton កាលពីយប់មិញ។ ជាការពិតណាស់ កាលពីយប់មិញនេះ Man Utd បានធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេជុំវិញពិភពលោកខកចិត្តជាខ្លាំង បន្ទាប់ពីពួកគេបានរងបរាជ័យក្រោមថ្វីជើង Brighton ក្នុងលទ្ធផល ២ទល់នឹង១ នៃការប្រកួតបើកឆាកក្របខណ្ឌ Premier League។ ក្រោយចប់ការប្រកួត Maguire បាននិយាយថា៖ “វាជាសុបិន អាក្រក់ដែលយើងត្រូវបានគេនាំមុខ ២ទល់នឹង០ ក្នុងវគ្គទី១។ វាជាអ្វីដែលយើងត្រូវកែប្រែ បើពុំដូច្នោះទេវានឹងបន្តកើតឡើង។ ការដែលរបូតគ្រាប់បាល់ទី១ បានជះឥទ្ធិពលខ្លាំងមែនទែនដល់កីឡាករទាំង១១នាក់របស់យើងនៅលើទីលាន”៕
08 Aug 2022