ប្រភព​ពី​ Fabrizio Romano ​បាន​ឲ្យ​ដឹង​ថា ខ្សែ​ការពារ​ស្លាប Dani Alves ត្រូវ​បាន​​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​សម្រេច​មិន​ដាក់​បញ្ចូល​ឈ្មោះ​​ក្នុង​ការ​ប្រជែង​ពាន​លំដាប់​ទី​២​ប្រចាំ​តំបន់​អឺរ៉ុប​ Europa League ​ទេ។

Dani Alves
Dani Alves

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្លឹប​យក្ស​ខាង​លើ​ បាន​ដាក់​បញ្ចូល​កីឡាករ​ចំនួន​៣​រូប​ ដែល​ទើប​​​នាំ​យក​បាន​ ដើម្បី​​ប្រជែង​ពាន​ខាង​លើ​គឺ​ Adama ​យក​ពី Wolverhampton Wanderers , Aubameyang យក​ពី Arsenal និង​ Ferran Torres ដែល​យក​បានពី Manchester City ។

​រំលឹក​ថា Barcelona នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​របស់​អ៊ីតាលី Napoli ​នៅ Europa League ​​ក្នុង​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ជើង​ទី​១ និង​ជើង​ទី​២ ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ៕