យោងតាមរបាយការណ៍នៅអេស្ប៉ាញបានឱ្យដឹងថា Barcelona មានឆន្ទៈចង់ផ្តល់ Ousmane Dembele ទៅឱ្យ Chelsea ក្នុងការដេញថ្លៃទិញយកខ្សែប្រយុទ្ធ Eden Hazard មកវិញ។

Ousmane Dembele
Ousmane Dembele

កាលពេលថ្មីៗនេះលិចឮព៍ត៌មានថា ខ្សែប្រយុទ្ធសញ្ចាតិប៊ែលហ្សិក Eden Hazard ចង់ចាកចេញពីតោខៀវ Chelsea។ ខណៈដែល ខ្សែប្រយុទ្ធ Dembele គឺលេងមិនបានល្អសោះរដូវកាលដំបូងរបស់គាត់ជាមួយអ្នកមានបុណ្យ Barcelona ដូចដែរតម្លៃដែរពួកគេបានទិញទាល់តែសោះ ។

Eden Hazard
Eden Hazard

ប៉ុន្តែបើយោងតាមស្ថានីយ៍វិទ្យុអេស្ប៉ាញ Onda Cero បានឱ្យដឹងថា អ្នកមានបុណ្យ Barcelona បានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចារជាមួយតោខៀវ Chelsea ដោយពួកគេត្រៀមដាក់ Dembele នឹងប្រាក់មួយចំនួន ដើម្បីដោះដូរយកខ្សែប្រយុទ្ធ Eden Hazard មកវិញ ៕

ប្រភពពី៖ Metro