យ៉ោងតាមរបាយការណ៍នៅអេស្ប៉ាញបានឱ្យដឹងថា ក្លឹបយក្សអេស្ប៉ាញ Barcelona គ្រោយនឹងទិញខ្សែប្រយុទ្ធ Roberto Firmino របស់ Liverpool នៅពេលទីផ្សារដោះដូរកីឡាករបើកពេលខាងមុខ ដើម្បីយកមកជំនួស Luis Suarez ព្រោះថាលោកមានវ័យរាងជ្រៅទៅហើយ។

Roberto Firmino
Roberto Firmino

ពិតណាស់ កាលពីខ្សែមករាអ្នកមានបុណ្យ Barcelona ទិញបានខ្សែប្រយុទ្ធ Philippe Coutinho យ៉ាងង៉ាយស្រួលពីហង្សក្រហម Liverpool។ ទើបដូច្នេះពួកគេចង់ទិញអតីតមិត្តរបស់គេម្នាក់ទៀត ប៉ុន្តែពួកគេមិនទាន់ដាក់សំបុត្រស្នើទិញទៅ Liverpool នោះទេ។

Firmino ដែលទើបបន្តកុងត្រា 5ឆ្នាំទៀត ជាមួយ Liverpool កាលខែមេសា។ Barca ចង់បាន Firmino ដើម្បីជំនួស Suarez ដែលមានវ័យដល់ 31ឆ្នាំ ហើយកីឡាករជម្រើសជាតិអ៊ុយរុយហ្គាយរូបនេះ ហាក់ធ្លាក់ទម្រង់លេងនៅរដូវកាលនេះ៕

ប្រភព៖ The Sun