ក្លឹបទាំងពីរ Barcelona នឹង Valencia បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាក្លឹប Barcelona បានចុះហត្ថលេខាខ្ចីជើងខ្សែការពារអន្តរជាតិកូឡុំប៊ី Jeison Murillo រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

Barce ចុះហត្ថលេខាខ្ចីជើងខ្សែការពារ Jeison Murillo ពីក្លឹប Valencia
Barce ចុះហត្ថលេខាខ្ចីជើងខ្សែការពារ Jeison Murillo ពីក្លឹប Valencia

មូលហេតុចម្បងសម្រាប់ការខ្ចីជើងកីឡាករ Murillo ពីក្លឹប Valencia គឺដោយសារខ្សែការពារជាច្រើននាក់របស់ក្លឹប Barcelona កំពុងទទួលរងរបួសដែលវាកំពុងប្រឈមវិបត្តិខ្សែការពារក្នុងរដូវកាលនេះ ទើបពួកគេសម្រេចខ្ចីជើងខ្សែការពារវ័យ 26ឆ្នាំនេះតែម្ដងទៅ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញបានរាយការណ៍ថាលោក Ernesto Valverde គ្រូបង្វឹករបស់ក្លឹប Barcelona បានស្នើសុំឱ្យក្លឹបចុះហត្ថលេខាលើកីឡាករ Murillo ទោះបីជាកីឡាករវ័យ 26 ឆ្នាំរូបនេះលេងបានត្រឹមតែមួយរដូវកាលប៉ុណ្ណោះក៏ដោយ។ Barcelona បាននិយាយថាពួកគេមានជម្រើសទិញផ្ដាច់ក្នុងខែមិថុនាក្នុងតម្លៃ 25 លានអឺរ៉ូ៕

ប្រភពី៖ foxsports