Real Madrid បានភ្លាត់ក្នុងការស្វែងរកជ័យជម្នះលើកទី 2ជាប់ៗគ្នា និងខកខានឱកាសដើម្បីឡើងទៅឈរនៅលើកំពូលតារាង La Liga ដោយបានត្រឹមស្មើជាមួយ Atletico Madrid 0ទល់នឹង0 កាលពីយប់មិញ។

Barce នឹង Real ស្មើដូចគ្នា ក្រោយពីសប្តាហ៍មុនគឺចាញ់ដូចគ្នានៅ​ La Liga
Barce នឹង Real ស្មើដូចគ្នា ក្រោយពីសប្តាហ៍មុនគឺចាញ់ដូចគ្នានៅ​ La Liga

ចំណែកឯម្ចាស់ជើងឯក Barcelona សឹងតែចាញ់មួយប្រកួតទៀតហើយ បន្ទាប់ពីគូរប្រជែង Athletic Bilbao សីុមួយគ្រាប់មុននៅនាទីទី 41 ជិតចប់ការប្រកួតទៅហើយ នៅនាទីទី 84 កីឡាកររបស់ Barcelona រកមួយគ្រាប់តាមស្មើវិញ។

ពិតណាស់ កាលពីសប្ដាហ៍ទី6 Barcelona បានភ្លក់រសជាតិបរាជ័យរបស់ខ្លួនជាលើកដំបូងក្រោយចាញ់ Leganes ដោយលទ្ធផល 2ទល់នឹង1 ហើយ Real បានចាញ់ Sevilla ដោយលទ្ធផល 3ទល់នឹង។ ប៉ុន្តែសប្ដាហ៍នេះវិញគឺស្មើគ្នាដូចគ្នា ចប់ការប្រកួត Barcelona ឈរនៅកំពុលតារាងចំណែង Real Madrid ឈរនៅលេខពីរនៅលីគកំពូលអេស្ប៉ាញ La Liga ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com