ក្រុមអ្នកមានបុណ្យ Barcelona បានបន្តកំណត់ត្រាថ្មីក្នុង​ការ​ប្រកួតនៅ​ La Liga សប្ដាហ៍​ទី​33 ដែរមិនដែលចាញ់សោះក្នុងលីកយក្សអេស្ប៉ាញនេះ។

photo of Barcelona
Barcelona 2-2 Celta Vigo

ពិតណាស់ ក្រុម Barcelona បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Estadio De Balaidos ដើម្បីប្រកួតជាមួយក្រុម Celta De Vigo ដោយការប្រកួតបានបញ្ចប់ដោយលទ្ធផល 2-2។

ការ​ប្រកួត​យប់​មិញ ​Barcelona​ បាន​ទុក​កីឡាករ​សំខាន់​ៗ​​ដូចជា​ Lionel Messi និង​​ Luis Suarez ជា​ដើម​។ តែ​យ៉ាង​ណា​ពួកគេ​រក​បាន​ 2​គ្រាប់​ដោយ​ Dembélé នៅនាទី36 លុះជិតចប់តង់ទីមួយទៅហើយ កីឡាករ Jonny Castro បានស៊ុតបញ្ចូលទីមួយគ្រាប់វិញ។

ចូលមកដល់តង់ទីពីរ នៅនាទីទី64 កីឡាករ Paco Alcacer បានស៊ុតបញ្ចូលទីមួយគ្រាប់ទៀត ធ្វើឲ្យក្រុម Barcelona នាំមុខសារជាថ្មី។ ប៉ុន្តែនៅនាទីទី84 កីឡាករ Iago Aspas បានរកគ្រាប់បាល់ជួយឲ្យ Celta តាមស្មើវិញ ធ្វើឲ្យការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធល 2ទល់2 ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ Goal