photo of Arda Turan
Arda Turan of İstanbul Başakşehir

ក្លឹប FC Barcelona បានចុះហត្ថលេខាជាមួយកីឡាករពីរអ្នកនៅខែមករានេះ ឥឡូវនេះក្លឹបបានបញ្ជាក់ពីការចាកចេញដំបូងរបស់ពួកគេ។ Barcelona បានបញ្ជាក់ថាខ្សែបម្រើកណ្តាលរបស់ពួកគេគីឡាករ Arda Turan បានផ្លាស់ប្ដូរទៅលេងឱ្យក្លឹបទួរគី Istanbul Basaksehir ក្នុងកិច្ចព្រមព្រៀងខ្ចីជើងរហូតដល់ឆ្នាំ 2020 ។

ខ្សែបម្រើកណ្តាលវ័យ 30 ឆ្នាំរូបនេះ បានវិលត្រលប់ទៅលេងនៅប្រទេសកំណើតរបស់គាត់វិញ ដោយសារមិនបានបង្ហាញខ្លួនសោះ ក្រោមការដឹកនាំរបស់លោក Ernesto Valverde នៅរដូវកាលនេះ ។

Arda បានចូលរួមជាមួយក្រុម Barcelona ពីក្លឹប Atletico Madrid នៅរដូវក្តៅឆ្នាំ 2015 ។ ចាប់តាំងពីចូលរួមជាមួយក្លឹបយក្ស Catalan នៅឆ្នាំ 2015 Turan បានបង្ហាញខ្លួន 55 លើកប៉ុណ្នោះ ដោយស៊ុតបញ្ចូលទីបាន 15 គ្រាប់។

ប្រភពពី៖ Goal