Yerry Mina
Yerry Mina

ខ្សែការពារ Yerry Mina បានចាកចេញពីក្លឹប Barcelona កាលពីដើមខែសីហា ហើយបានទៅចូលរួមជាមួយនឹងក្រុម Everton របស់អង់គ្លេស។ ការលក់នោះគឺអ្នកមានបុណ្យ Barcelona មានលក្ខខ័ណ្ឌអាចទិញកីឡាកររូបនេះទៅវិញបាន ប៉ុន្តែត្រូវរង់ចាំរហូតដល់កិច្ចសន្យារបស់គាត់ផុតកំណត់សិនគឺនៅឆ្នាំ 2020។

Barcelona បានលក់ខ្សែការពារកណ្តាលសញ្ចាតិកូឡុំប៊ីរូបនេះ ក្នុងតម្លៃ 30,2 លានអឺរ៉ូទៅឱ្យ Everton ។ ក្នុងរយៈពេលត្រឹមតែ 6 ខែបន្ទាប់ពីបានកចុះហត្ថលេខាទិញគាត់ក្នុងតម្លៃ 11,8លានអ៊ឺរ៉ូពីក្លឹប Palmeiras របស់ប្រេសីិុល។ ហើយពួកគេ Barcelona មានសិតទិញវិញនៅឆ្នាំ 2020 ប៉ុន្តែតម្លៃខ្លួនរបស់គាត់អាចឡើងទៅដល់ 60 លានអឺរ៉ូ។

ប្រភពពី៖ Marca