ក្លឹបយក្សអេស្ប៉ាញ Barcelona បានប្រាប់កីឡាករវ័យក្មេង Ousmane Dembele របស់ពួកគេថា ឱ្យរកក្លឹបថ្មីដែរខ្លួនចង់លេងឱ្យ ឱ្យហើយទៅព្រោះទីផ្សារដោះដូរកីឡាករជិតបើកហើយនៅខែមករាខាងមុខនេះ ខណៈដែលមានក្លឹបនៅ Premier League ដូចជា Liverpool, Arsenal និង Chelsea កំពុងចាប់អារម្មណ៍លើរូបគេជាយ៉ាងខ្លាំង។

Barce ឱ្យ Dembele រកក្លឹបថ្មីឱ្យហើយព្រោះទីផ្សារដោះដូរកីឡាករជិតបើកហើយ
Barce ឱ្យ Dembele រកក្លឹបថ្មីឱ្យហើយព្រោះទីផ្សារដោះដូរកីឡាករជិតបើកហើយ

ពិតណាស់ខ្សែបម្រើប្រយុទ្ធសញ្ចាតិបារាំងរូបនេះ កំពុងតែមានភាពស្រពិចស្រពិលព្រោះថា កាលប្រកួត UEFA Champions League ទល់នឹង Inter Milan សប្តាហ៍មុន គេត្រឹមជាកីឡាករបម្រុងប៉ុណ្នោះ។ នឹងទម្រងលេងរបស់លោកដូចជាមិនល្អដូចដែរតម្លៃដែរពួកគេបានទិញពីក្លឹបចាស់របស់លោកសោះ។

បើយ៉ោងតាមសារព័ត៌មាន RAC1 ដែរជិតស្និតនឹងក្លឹបយក្សកាតាឡានមួយនេះបានឱ្យដឹងថា ពួកគេបានប្រាប់កីឡាករ 21ឆ្នាំរូបនេះឱ្យរកក្លឹបថ្មីឱ្យហើយទៅ ព្រោះនៅខែមករាខាងមុខពួកគេនឹងចាត់វិធានការហើយ៕

ប្រភព៖ Mirror