Barcelona កំពុងតាមប្រមាញ់ខ្សែការពារឆ្នើម Virgil van Dijk ពី Liverpool
ទាំងខ្សែការពារ Virgil van Dijk និងគ្រូបង្វឹកលោក Jurgen Klopp របស់ក្លឹបហងក្រហម Liverpool សុទ្ធសឺងតែស្ថិតក្នុងបញ្ជីតាមប្រម៉ាញ់របស់ក្លឹប FC Barcelona នេះបើយោងតាមការសែតបរទេសដ៏ល្បី Diario AS បានផ្សាយ។

ខ្សែការពារសញ្ជាតិហូឡង់វ័យ ២៧ ឆ្នាំ Virgil van Dijk នៅជាប់កិច្ចសន្យាជាមួយក្រុមហងក្រហមរហូតដល់ឆ្នាំ ២០២៣ ឯណោះ ហើយមានពាក្យចចាមអារាមជាច្រើនដែលនិយាយថា Liverpool មិនមានឆន្ទៈក្នុងការពន្យារពេលចរចាអំពីការតម្លើងប្រាក់ខែឱ្យរូបគេនោះឡើយ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មិនមានអ្វីជាក់លាក់ត្រូវបានធ្វើនៅឡើយនោះទេ ។

Van Dijk ចាប់តាំងពីចូលរួមជាមួយក្រុមរបស់លោក Klopp រូបគេបានក្លាយជាកំពូលខ្សែការពារដ៏រឹងមាំបំផុតនៅក្នុងលោក ដោយថ្មីៗនេះរូបគេក៏ទើបតែនឹងឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ UEFA ផងដែរ ខណះ Van Dijk ក៏ត្រូវបានគេរំពឹងថា នឹងឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតរបស់ពិភពលោក Ballon D’or សម្រាប់ឆ្នាំ ២០១៩ នេះផងដែរ ៕