photo of Mauricio Pochettino and Harry Winks
Mauricio Pochettino and Harry Winks of Tottenham Hotspur

បន្ទាប់ពីជួយឲ្យក្រុម Tottenham Hotspurs ស្មើជាមួយក្លឹប Real Madrid កាលពីជើងទី១ និងបំបាក់ក្រុមនេះដដែលក្នុងជើងទី២ នោះកីឡាករ Harry Winks កំពុងតែត្រូវបានក្លឹបយក្ស FC Barcelona មានចំណាប់អារម្មណ៍ក្នុងការផ្ទេរមកកាន់ Camp Nou នារដូវកាលក្រោយ។

ខ្សែបម្រើ spurs កីឡា Harry Winks បានរកគ្រាប់បាល់ឲ្យក្រុមបាន១គ្រាប់ នៅពេលប៉ះជាមួយ Real ទទួលបានលទ្ធផលស្មើគ្នា ១-១ កាលពីការប្រកួតលើកទី១ ក្នុងទឹកដីរបស់ Real។ ហើយខ្សែបម្រើរូបនេះក៏បាននាំជ័យជំនះឲ្យក្រុមនៅពេលប៉ះជាមួយ Real ដដែល ដោយទទួលបានលទ្ធផល ៣-១ ក្នុងការប្រកួតលើកទី២កាលពីថ្ងៃព្រហស្បតិ៌។

បើយោងទៅតាមអ្នកគ្រប់គ្រងរបស់ក្លឹប Spurs បានអោយដឹងថា ក្រោយពីស្មើគ្នាជាមួយក្រុម Real Madrid កាលពីជើងទី ១នៅប្រទេសអេស្ប៉ាញ រូបលោកបានទទួលសំណើរក្រុម FC Barcelona អំពីការចង់បាន Harry Winks មកចូលរួមជាមួយក្រុមពួកគេនា ប៉ុន្មានខែខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីយកឈ្នះក្រុម Real Madrid ៣ទល់១ កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនោះ ក៏ធ្វើអោយក្រុមជម្រើសជាតិអង់គ្លេស កោះហៅខ្សែបម្រើរូបនេះ ចូលឈ្មោះក្នុងបញ្ជីកីឡាករដែលត្រូវប្រកួតជាមួយ ក្រុមជម្រើសជាតិ Slovenia និង Luthuania នាពេលប្រកួតក្នុងពេលខាងមុខ៕

 

photo of Harry Winks
Harry Winks of Tottenham Hotspur

ប្រភពពី ៖ thesun