យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Barcelona កំពុងតែសម្លឹងឃើញកីឡាករ Manchester United ពីររូបគឺ កីឡាករ Anthony Elanga  និង​ Scott McTominay ចង់បានទៅកីឡដ្ឋាន Camp Nou។

Anthony Elanga  និង​ Scott McTominay
Anthony Elanga  និង​ Scott McTominay

ជាការពិតណាស់ បន្ទាប់ពីធ្លាប់ត្រូវបានលេចឮថា Man Utd ចង់បាន ខ្សែបម្រើ Frenkie de Jong របស់ខ្លួនទៅរួមក្រុម​ ស្រាប់តែពេលនេះក្លិប Barca បែរសម្លឹងចង់ដូរយក​ កីឡាករ Man Utd មកពង្រឹងក្រុមខ្លួនដូចគ្នា ជាពិសេសនោះគឺ កីឡាករវ័យក្មេងពីររូបខាងលើ។

បើយោងទៅតាមអ្នកសារកាសែត Gerard Romero បានផ្សាយឲ្យដឹងថា ក្លិប Barca បច្ចុប្បន្នបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅ កីឡាករ Elanga និង McTominay របស់ Man Utd ស្របពេលដែលពួកគេទាំងពីរនេះ កំពុងតែឡើងជើងគួរឲ្យកត់សម្គាល់ នៅ Old Trafford៕