ក្លឹបយក្សអេស្ប៉ាញ Barcelona បានក្លាយជាក្រុមដំបូងគេដែរ ឡើងទៅវគ្គ 16ក្រុមចុងក្រោយនៃពាន Champions League កាលពីយប់មិញ បើទោះបីជាបានស្មើ 1-1 ជាមួយ Inter Milan ក៏ដោយ។

Barcelona ក្លាយជាក្រុមទី1 ឡើងទៅវគ្គ 16ក្រុមនៃពាន Champions League
Barcelona ក្លាយជាក្រុមទី1 ឡើងទៅវគ្គ 16ក្រុមនៃពាន Champions League

ពិតណាស់ការប្រកួតយប់មិញគឺមិនមានខ្សែប្រយុទ្ធឆ្នើម  Lionel Messi ទេ ដោយសារតែគាត់មានរបួស។ មួយគ្រាប់របស់ ក្លឹបយក្សអេស្ប៉ាញមួយនេះរកបានដោយខ្សែប្រយុទ្ធចំណូលថ្មី Malcom នៅនាទីទី 83 ប៉ុន្តែ5 នាទីទីក្រោយមកខ្សែប្រយុទ្ធខ្លាំងខាងស៊ុតបញ្ចូលទី Mauro Icardi ស៊ុតតាមស្មើវិញនៅនាទីទី 87។

ទោះបីជាស្មើបានត្រឹមតែ 1មួយពិន្ទុ ក៏ពួកគេអាចឡើងទៅវគ្គ 16ក្រុមចុងក្រោយបានដែរ ព្រោះឥឡូវពួកគេមាន 10ពិន្ទុ​ឈរ​កំពូល​តារាង ខណៈ Inter នៅ​លេខ​ពីរ​មាន​ 7ពិន្ទុ។ ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស Spurs នៅ​លេខ​បី​មាន4​ពិន្ទុ​គឺនៅមាន​ឱកាស​ច្រើនគួរសមដែរក្នុងការឡើងទៅវគ្គបន្ត ចំណែក PSV របស់​ហូឡង់​ស្ថិត​នៅ​ចំណាត់​ថ្នាក់​បាត​តារាង​ នៅ​មាន​ឱកាសទិចតួចខ្លះដែរ៕ ​​


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភព៖ The Sun