ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Anthony Martial គឹជាកីឡាករដែលក្លឹបយក្សអេស្ប៉ាញ Barcelona ចាប់អារម្មណ៍យ៉ាងខ្លាំងនៅរដូវកាលក្រោយនេះ ខណៈដែលពួកគេគ្រោងនឹងចំណាយលុយ 60 លានផោនដើម្បីទិញខ្សែប្រយុទ្ធសញ្ចាតិបារាំងនេះ Manchester United ឱ្យបាន ។

photo of Anthony Martial
Anthony Martial កីឡាកររបស់ក្រុម Manchester United

ពិតណាស់ ក្នុងការប្រកួត 30 Martial លេងបាន 16 ប្រកួតប៉ុណ្នោះដោយភាគច្រើនត្រឹមជាកីឡាករបម្រុងរបស់លោក Jose Mourinho ។ ជាក់ស្តែងថ្មីៗនេះកីឡាករបារាំងរូបនេះ បានបដិសេធមិនព្រមចុះកិច្ចសន្យាថ្មីជាមួយក្លឹបនេះ ដោយបាននិយាយថា ខ្លួនមានការអាក់អន់ចិត្តយ៉ាងខ្លាំងជាមួយនឹងវិធីដែលលោក Mourinho ធ្វើមកលើខ្លួន។

នោះហើយជាមូលហេតុដែល Martial មិនព្រមចុះកិច្ចសន្យាថ្មី ខណៈដែលកំពុងតែស្វែងរកទ្រនំថ្មីនៅរដូវក្តៅនេះដើម្បីលេងបាល់ឱ្យទៀងទាត់។ មានក្លឹបជាច្រើនដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ ដូចជា Juventus, Bayern Munich ។ ថ្មីៗនេះក្រុម Barcelona បានប្តេជ្ញាថានឹងនាំយក Martial ទៅ Camp Nou ឱ្យបានដែលខ្លួនគ្រោងនឹង។

Barca ចង់បាន Martial ដើម្បីជំនួសកន្លែងរបស់ Ousmane Dembele ដោយខ្សែប្រយុទ្ធដែលទើបនឹងទិញពី Borussia Dortmund រូបនេះ បានរងរបួសជាញឹកញាប់នឹងកាយសម្បទាមិនសូវរឹងមាំ ជាពិសេសនោះគឺទម្រងលេងរបស់គេធ្លាក់ចុះយ៉ាងខ្លាំង ៕

photo of Ousmane Dembélé
Ousmane Dembélé កីឡាកររបស់ក្រុម Barcelona

ប្រភពពី៖ 90min