ក្លឹប Barcelona គ្រោងផ្ទេរ​ខ្សែប្រយុទ្ធ Pierre EmerickAubameyang មក​កាន់​ពហុកីឡាដ្ឋាន Nou Camp នៅខែមករា​ ខណៈពេល​ពួកគេ​ចង់​រក​កីឡាករ​មកជំនួស​ខ្សែប្រយុទ្ធ Luis Suarez ។

photo of Pierre Emerick Aubameyang
ខ្សែប្រយុទ្ធ Pierre Emerick Aubameyang របស់ Arsenal

ក្លឹបយក្ស​អេស្ប៉ាញនេះ​អាចនឹងអវត្តមាន Suarez​ យ៉ាងហោចណាស់​៦សប្តាហ៍​ បន្ទាប់ពី​​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយរូហ្គាយ​រូបនេះ​ធ្វើ​ការវះកាត់​របួស​ក្បាលជង្គង់ ។

photo of Pierre Emerick Aubameyang
Pierre Emerick Aubameyang

ក្រុម Barcelona មាន​ជម្រើស​ខ្សែប្រយុទ្ធ​មាន​កំណត់​ ហើយ Lionel Messi ឬ Antoine Griezmann ជាជម្រើសប្រយុទ្ធ ក្នុងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ។ក្លឹប Barcelona មើលឃើញ​​ Aubameyang ជាជម្រើសម្នាក់ ហើយអន្ទះសាចង់​ចុះកិច្ចព្រមព្រៀងផ្ទេរ។ Aubameyang រក​បាន​១៦​គ្រាប់​ក្នុង​ការបង្ហាញមុខ​២៦លើកសម្រាប់ក្លឹប Arsenal ​នៅរដូវកាល​នេះ។

photo of Pierre Emerick Aubameyang
Pierre Emerick Aubameyang

បើទោះបីជាក្រុម Barcelona ដឹងច្បាស់​ថា វាពិតជា​មាន​ការ​ពិបាក​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យក្លឹបកាំភ្លើងធំ​លក់​ខ្សែប្រយុទ្ធ​សំខាន់​រូបនេះ​នៅពាក់កណ្តាល​រដូវកាល​នេះក៏ដោយក៏ប៉ុន្តែ Barcelona នៅតែ​សង្ឃឹមថា អាចនឹង​សម្រេចកិច្ចព្រមព្រៀង​ផ្ទេរកីឡាកររូបនេះ៕