អតីតខ្សែបម្រើឆ្នើមរបស់ Chelsea កីឡាករ Oscar បានបង្ហើបឱ្យដឹងថា Barcelona បានធ្វើការទាក់ទងមកកាន់ភ្នាក់ងាររបស់គាត់ និងចុះកុងត្រាយកគាត់ពីក្រុម Shanghai SIPG។

Oscar
Oscar

គួរបញ្ជាក់ថា កីឡាករសញ្ជាតិ ប្រេស៊ីល វ័យ ៣០ ឆ្នាំរូបនេះបានចាកចេញពី Chelsea ទៅលេងនៅក្របខណ្ឌ Chinese Super League កំលុងឆ្នាំ ២០១៧ ហើយក្រោយស្នាក់នៅទឹកដី ចិន បាន៥រដូវកាល ឥឡូវនេះលេចឮថា Barca ដាក់សំណើចង់បានរូបគេយកទៅលេងនៅអឺរ៉ុបវិញ។

Oscar បាននិយាយប្រាប់កាសែត TNT Sports យ៉ាងដូច្នេះថា៖ “Barcelona បានទាក់ទងមកកាន់ភ្នាក់ងាររបស់ខ្ញុំដើម្បីសិក្សាពីលទ្ធភាពផ្សេងៗ ពួកគេដឹងថាបាល់ទាត់ប្រទេសចិនគឺសម្រាកដល់ខែ មីនា ឯណោះ។

ដូច្នេះកំលុងពេលឥឡូវ Barca ប្រហែលជាពិបាកបន្តិចសម្រាប់ការដាក់សំណើផ្សេងៗ។ ខ្ញុំត្រូវបានគេប្រាប់អំពីការចង់បានមួយនេះខ្ញុំគិតថាពួកគេកំពុងតែព្យាយាមដំណើការតាមវិធីណាមួយដែលអាចធ្វើទៅបាន។ Barca មានបញ្ហាខ្លះៗត្រង់ការចុះឈ្មោះកីឡាករចំណូលថ្មី ទោះបីយ៉ាងណាក៏ដោយ ពួកគេនៅតែត្រូវការការចូលពិភាក្សាជាមួយក្លិបរបស់ខ្ញុំ”៕