man-utd-manager-ralf-rangnick
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Ten Hag ព្រមាន City និង Liverpool ថា លោកនឹងជួយ Man United ឲ្យឡើងដល់កំពូលវិញ
Erik ten Hag បាននិយាយរំឭកទៅកាន់លោក Pep Guardiola និង Jurgen Klopp ថា លោកមកអង់គ្លេសដើម្បីជួយរុញ Manchester United ត្រលប់មកកាន់កំពូលវិញ។ អ្នកចាត់ការរបស់ Manchester City និង Liverpool បានចែកពានលីគគ្នានៅ៥រដូវកាលចុងក្រោយ និងតែងតែឈរលើក្លឹបផ្សេងក្នុង Premier League។ Man United គម្លាតដល់ទៅ៣៥ពិន្ទុឈរពីក្រោមម្ចាស់ជើងឯក Man City ក្នុងរដូវកាលនេះ។ ប៉ុន្តែអ្នកចាត់ការថ្មីរបស់បិសាចក្រហមលោក Ten Hag បានលើកឡើងថា លោកត្រៀមរួចរាល់ដើម្បីបញ្ចប់រជ្ជកាលត្រួតត្រាពានក្នុងស្រុករបស់ Pep និង Klopp។ ក្រោយចូលកាន់តំណែងថ្មីលោក Ten Hag បាននិយាយថា ក្នុងពេលនេះលោកពិតជាសរសើរចំពោះទាំងពីរក្លឹប Man City និង Liverpool។ ក្រុមទាំងពីរលេងពិតជាអស្ចារ្យក្នុងបាល់ទាត់។ ប៉ុន្តែគ្រប់គ្នានឹងឃើញរជ្ជកាលនេះដល់ទីបញ្ចប់។ លោកកំពុងទន្ទឹងរងចាំប្រជែងជាមួយពួកគេ និងធ្វើការជាមួយបិសាចក្រហមជាមួយប្រវត្តិសាស្ត្រដ៏ធំ។ បុរសសញ្ជាតិហុល្លង់ក៏បានបញ្ជាក់ទៀតថា លោកនឹងធ្វើការដើម្បីឲ្យ Man United ត្រលប់មករកភាពជោគជ័យរបស់ខ្លួនវិញ។
24 May 2022
Football News
De Bruyne គ្មានបំណងចាកចេញពី Man City នោះឡើយក្រោយលើកពាន Premier League
ខ្សែបម្រើ Kevin De Bruyne បាននិយាយទាក់ទងនឹងអនាគតរបស់គេក្រោយឈ្នះពាន Premier League ថាគេនឹងបន្តអនាគតជាមួយក្លឹប Manchester City ទៀតដោយគ្មានបំណងចាកចេញទៅណានោះទេ។ De Bruyne បាននិយាយថា៖” ខ្ញុំរួមរស់លេងនៅក្លឹប Man City នេះអស់រយៈពេល ៧ឆ្នាំហើយ។ ខ្ញុំនៅតែស្រឡាញ់ក្រុមមួយនេះ នេះជាក្រុមដ៏អស្ចារ្យរបស់ខ្ញុំ។ ខ្ញុំនៅសល់កុងត្រា៣ឆ្នាំទៀតនៅហ្នឹង អញ្ចឹងហើយខ្ញុំច្បាស់ជានៅបន្ត “។ កីឡាករនេះបន្តថា៖” ខ្ញុំគ្មានគម្រោងចាកចេញទៅលេងនៅណាផ្សេងនោះទេ ខ្ញុំច្បាស់ជាបន្តនៅទីនេះទៀត។ Man City នៅតែជាក្រុមខ្ញុំ “។ នៅក្នុងរដូវកាលនេះ De Bruyne ចូលរួមលេងបាន ៤៤ប្រកួត និងស៊ុតចូល១៩គ្រាប់ ដែលជួយ Man City ឈ្នះពាន PL ក្នុងរដូវកាលនេះ។ កីឡាករនេះក៏ជួយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះឲ្យ Man City ឈ្នះពាន PL ៤ដងផងដែរ៕
24 May 2022
Football News
Pochettino នឹងអាចបន្តនៅដឹកនាំ PSG បន្តទៀតនៅរដូវកាលក្រោយនេះ
លោក Mauricio Pochettino អាចនឹងបន្តជាតំណែងគ្រូបង្គោលក្លឹប Paris Saint Germain បន្តទៀតនៅរដូវកាលក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។ អនាគតរបស់លោក Pochettino បន្តនៅ PSG ត្រូវបានគេដឹងថាមានការរង្គោះរង្គើខ្លាំង ក្រោយលោកបានដឹកនាំ PSG ធ្លាក់ចេញពីការប្រកួត UEFA Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយក្នុងរដូវកាលនេះ។ បើតាមប្រភពខាងលើ យ៉ាងណានៅខណៈនេះលោកនឹងអាចបន្តដឹកនាំដោយសារតែមានការជួយជ្រែងពី ខ្សែប្រយុទ្ធ Kylian Mbappe ដែលទើបតែចុះកុងត្រាថ្មីបន្តជាមួយ PSG រហូតដល់ឆ្នាំ២០២៥ ដែលចង់បានលោក Pochettino នៅបន្តដឹកនាំក្រុមនេះដដែល។ លោក Pochettino ឈ្នះពានធំតែមួយប៉ុណ្ណោះឲ្យ PSG ក្នុងរដូវកាលនេះគឺពាន Ligue 1 ដោយលោកធ្លាប់និយាយកន្លងមកហើយថានៅតែបន្តដឹកនាំក្រុមនេះទៀត ឲ្យតែក្លឹបផ្ដល់ឱកាស៕
24 May 2022
Football News
Mbappe និយាយថាកាលពីតូចរូបគេជាអ្នកគាំទ្រ លឹប AC Milan
ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយទៅកាន់សារព័ត៌មាន La Gazzetta dello Sport ក្នុងថ្ងៃនេះថា កាលគេនៅពីក្មេង គេក៏ជាអ្នកគាំទ្រក្លឹប AC Milan មួយរូបផងដែរ។ Mbappe បាននិយាយថា៖” ភាពទំនាក់ទំនងខ្ញុំជាមួយនឹង AC Milan គឺពិសេសណាស់។ រឿងនេះគឺដោយសារតែកាលពីក្មេង ខ្ញុំមានម៉ែដោះជាជនជាតិអ៊ីតាលី អញ្ចឹងហើយខ្ញុំចំណាយពេលជាមួយគាត់ និងគ្រួសារច្រើនណាស់ ដោយពួកគាត់សុទ្ធតែជាអ្នកគាំទ្រ AC Milan ទាំងអស់គ្នា។ អញ្ចឹងទៅក៏អរគុណពួកគាត់ដែរ អញ្ចឹងហើយបានជាខ្ញុំក៏គាំទ្រ AC Milan ហើយតាមប្រកួតក្លឹបហ្នឹងជាច្រើន “។ កីឡាករនេះបន្តថា៖” និយាយទៅខ្ញុំតែងតែនិយាយថា បើខ្ញុំលេងនៅអ៊ីតាលី ខ្ញុំច្បាស់ជាលេងឲ្យ AC Milan ប្រសិនបើខ្ញុំនិយាយអីខុសពីហ្នឹង ពួកគាត់ច្បាស់ជាលេងខ្ញុំមិនខានទេ (និយាយបែបលេងសើច)។ តែនិយាយមែន ខ្ញុំពិតជាចូលរួមអបអរដល់ AC Milan ដែលឈ្នះពានលីគកំពូល និយាយទៅនៅក្លឹបហ្នឹង ខ្ញុំមានមិត្តភ័ក្ដិជនជាតិបារាំងច្រើន ហើយជាពិសេសនោះគឺ Zlatan ដែលគាត់ជាកំពូលកីឡាករដែលខ្ញុំគោរពរហូតមក “។ Mbappe
24 May 2022
Football News
Mikel Arteta នូវតែមិនអស់រឿងចាញ់ Newcastle ធ្វើឲ្យបាត់បង់កៅអី UCL
អ្នកចាត់ការ Mikel Arteta បាននិយាយថា លោកនៅតែដិតដាមចំពោះការចាញ់ Newcastle ធ្វើឲ្យ Arsenal បាត់កៅអីទៅលេងនៅ Champions League ត្បិតឈ្នះ Everton ៥-១ នៅប្រកួតចុងក្រោយក៏ដោយ។ ណាត់ប្រកួតចុងក្រោយនៅ Premier League កាំភ្លើងធំបានលត់ Everton ដល់ទៅ៥-១ ក្នុងកីឡដ្ឋាន Emirates Stadium។ Gabriel Martinelli, Eddie Nketiah, Cedric Soares, Gabriel Magalhaes និង Martin Odegaard ធ្វើបានម្នាក់មួយគ្រាប់ជួយ Arsenal បញ្ចប់ឈរលេខ៥ក្នុងលីគមិនមានកន្លែងទៅលេងនៅ UCL រដូវកាលក្រោយឡើយ។ តំណែងលេខ៤ក្នុង Premier League រដូវកាលនេះបានធ្លាក់ទៅលើដៃ Spurs ក្រោយពួកគេឈ្នះ ៥-០ លើ Norwich។ Arsenal បានភ្លាត់បាត់តំណែងលេង៤របស់ខ្លួន បន្ទាប់ពីចាញ់ Newcastle ២-០នៅសប្ដាហ៍ទី៣៧ ក្នុងកីឡដ្ឋាន
23 May 2022
Football News
Heung-min ជាកីឡាករអាស៊ីតែម្នាក់គត់ដែលបានឈ្នះស្បែកមាស ក្របខណ្ឌ Premier League
ខ្សែប្រយុទ្ធ Son Heung-min បានក្លាយជាកីឡាករអាស៊ី យកបានស្បែកជើងមាសក្នុងក្របខណ្ឌ English Premier League រដូវកាលនេះហើយ ក្រោយពីរូបគេរកបាន២៣គ្រាប់។ កីឡាករលេងនៅក្លឹប Spurs ខាងលើនេះធ្វើបានល្អណាស់នៅរដូវកាលនេះ។ រូបគេបានជួយក្រុម Spurs ជាប់ចំណាត់ថ្នាក់លេខ៤បានលេងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ ហើយក៏មានឱកាសទទួលបានស្បែកជើងមាសផងដែរ។ ការក្លាយជា Top Scorer ប្រចាំរដូវកាលនេះដែរ គឺរូបគេរកបាន២៣គ្រាប់ស្មើជាមួយ Mohamed Salah ដែរ។ ដូច្នេះ ពួកគេទាំងពីរបានស្បែកជើងមាសដូចគ្នា។ ក្រោយបានពានរង្វាន់នេះ Son បាននិយាយថា៖ “វាពិតជាមិនគួរឱ្យជឿក្នុងការទទួលបានរង្វាន់នេះ។ ខ្ញុំមិនអាចជឿវាបានទេ។ ខ្ញុំពិតជារំជួលចិត្តណាស់។ ខ្ញុំសុបិនអំពីវាកាលពីកុមារភាព។ ខ្ញុំមិនអាចជឿបានទេ”៕
23 May 2022