photo of Luke Shaw
Barcelona ចង់បាន Shaw ក្នុងលក្ខខណ្ឌខ្ចីជើងចប់រដូវក្ដៅនេះ

ក្លឹបអ្នកមានបុណ្យ Barcelona បានដាក់គោលដៅចម្បងមួយ ក្នុងការនាំយកខែ្សការពារស្លាបឆ្វេង Luke Shaw ពី Manchester United ក្រោយបញ្ចប់រដូវកាលនេះ។

ពិតណាស់ រដូវកាលនេះ Luke Shaw មិនសូវមានអវត្តមាននៅលើទីលាននោះទេ ទោះទើបតែជាពីរបួសក៏ដោយ។ យោងទៅតាមរបាយការណ៏បានចុះផ្សាយថា កីឡាករសញ្ជាតិអង់គ្លេសបានបែកបាក់ទំនាក់ទំនង ជាមួយអ្នកចាត់ការក្រុមលោក Jose Mourinho ទៅហើយ។

ដូច្នេះហើយក្រុម Barcelona ជឿជាក់ថា ពួកគេអាចនាំយក Shaw មកកាន់កីឡដ្ឋាន Camp Nou បានក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលយូរ ៕

ប្រភពពី៖ dailymail