យោងតាមសេចក្ដីរាយការណ៍ក្លិបអ្នកមានបុណ្យ Barcelona ចង់ទិញយកអ្នកចាំទីដៃទី២របស់ Chelsea គឺ Kepa Arrizabalaga ។

Kepa Arrizabalaga
Kepa Arrizabalaga

Kepa នៅតែគ្រងតំណែងជាអ្នកចាំទីដែលមានតម្លៃផ្ទេរថ្លៃបំផុតគឺជាង ៩៧.៩លានដុល្លារអាមេរិកពេល Chelsea បានទិញយកគេពីក្លិប Athletic Bilbao កាលពីឆ្នាំ ២០១៨។

អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះបានចុះកុងត្រាដល់ទៅ៧ឆ្នាំជាមួយក្លិបដោយកាលលោក Frank Lampard នៅដឹកនាំគឺ កីឡាកររូបនេះបានចូលលេងឆ្លាស់គ្នានឹងអ្នកចាំទី Edouard Mendy ប៉ុន្តែក្រោយ Thomas Tuchel ផ្លាស់ចូលមកដឹកនាំគឺ Mendy បានក្លាយជាអ្នកចាំទីដៃទី ១ វ៉ាដាច់តំណែងរបស់ Kepa ទៅហើយ។

យ៉ាងណាមិញ សារព័ត៌មាន Fichajes បានរាយការណ៍ថា Barcelona ចង់ទាក់ទងយកគេមកជំនួសអ្នកចាំទី Marc-Andre ter Stegen ដៃទី១ ដែលកំពុងមានអនាគតស្រពេចស្រពិលនៅឯទឹកដី Camp Nou ។

ក្រៅពី Kepa គឺ Barcelona ក៏បានចុចយក អ្នកចាំទី Gianluigi Donnarumma របស់ក្លិប Paris Saint-Germain និង Andre Onana របស់ក្លិប Ajax ផងដែរ៕