Barcelona ឈានដល់កិច្ចព្រមព្រៀងជាមួយ Kounde ហើយ
ក្លឹប Barcelona បានយកឈ្នះ Chelsea ក្នុងការចុះកុងត្រាផ្ទេរយកខ្សែការពារ Jules Kounde បន្ទាប់ពីយល់ព្រមលើតម្លៃខ្លួន៥៥លានអឺរ៉ូជាមួយ Sevilla។

Kounde វ័យ២៣ឆ្នាំធ្លាប់ត្រូវបាន Chelsea ដាក់សំណើដេញថ្លៃជាច្រើនដងកាលពីរដូវក្ដៅមុន និងឮដំណឹងខិតជិតផ្លាស់ទៅកាន់តោខៀវនៅចុងសប្ដាហ៍មុន។ យ៉ាងណាមិញ ក្រោយពីចាប់អារម្មណ៍ច្រើនសប្ដាហ៍ដូចគ្នា ពេលនេះ Barca បានឈានដល់កិច្ចព្រមព្រៀងជាមួយ Sevilla បញ្ចប់ក្ដីសង្ឃឹមរបស់ Chelsea។
នេះជាលើកទីពីរ អំឡុងទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះដែល Barca បានផ្ដួល Chelesa ក្នុងការប្រជែងទិញកីឡាករ។ លើកទីមួយពួកគេបានយកបានខ្សែបម្រើប្រយុទ្ធ Raphinha ពីក្លឹប Leeds United។
ប្រសិនបើការពិនិត្យសុខភាពជោគជ័យ Kounde នឹងក្លាយជាកីឡាករទី៦ដែល Barca នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ Pablo Torre, Franck Kessie, Andreas Christensen, Raphinha និង Lewandowski៕