បើយោងតាមការសែតបរទេសដ៏ល្បី Diario AS បានអះអាងថាគ្រូបង្វឹកលោក Jurgen Klopp របស់ក្លឹបហងក្រហម Liverpool កំពុងស្ថិតក្នុងបញ្ជីតាមប្រម៉ាញ់របស់ក្លឹប FC Barcelona ។

photo of Jurgen Klopp
គ្រូបង្វឹកលោក Jurgen Klopp របស់ក្លឹប Liverpool

លោក Ernesto Valverde គ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុម Barcelona ត្រូវបានគេរាយការណ៍ថា នឹងត្រូវបណ្តេញចេញពីតំណែងក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីដឹកនាំក្រុមការពារតំណែងជើងឯកអេស្ប៉ាញមួយនេះទទួលលទ្ធផលមិនគាប់ប្រសើរទាំងនៅពាននៅក្នុងស្រុក និងពានរង្វាន់ធំៗដ៏ទៃផ្សេងទៀត ។

photo of Ernesto Valverde
លោក Ernesto Valverde

លោក Jurgen Klopp ក៏ធ្លាប់បានលើកឡើងពីចេតនារបស់គាត់ក្នុងការឈប់សម្រាកពីពិស័យបាល់ទាត់ក្នុងរយៈពេលពីរបីឆ្នាំ ប្រសិនបើលោកមិនបានបញ្ចប់អាជីពដឹកនាំនៅ Anfield  ។

photo of Jurgen Klopp
photo of Jurgen Klopp

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់វ័យ ៥២ ឆ្នាំរូបនេះ បានជួយស្រោចស្រង់ក្លឹប Liverpool ឱ្យត្រឡប់មកកម្រិតកំពូលវិញ ចាប់តាំងពីលោកមកដឹកនាំក្លឹបយក្សអង់គ្លេសមួយនេះនៅក្នុងឆ្នាំ ២០១៥ ដោយជួយឱ្យក្រុមនេះក្លាយជាបេក្ខភាពដំសំខាន់បំផុតសម្រាប់ការប្រជែងជើងឯក Premier League ហើយអ្វីកាន់តែពិសេសទៀតនោះគឺ លោកជួយឱ្យក្រុមដែលមានរហ័សនាម ហងក្រហម មួយនេះ គ្រងតំណែងជើងឯកទ្វីបអឺរ៉ុប ( UCL ) សម្រាប់រដូវកាល ២០១៨/២០១៩ ទៀតផង ។