ក្លឹប Barcelona បាន​ហក់​ឡើង​មក​កាន់​លេង​លេខ​៤​ក្នុង​តារាង​ពិន្ទុ La Liga ហើយ ក្រោយ​យក​ឈ្នះ​លើ​ Athletic Bilbao ក្នុងលិទ្ធផល ៤ ទល់នឹង ០ កាល​ពី​យប់​មិញ។

Barcelona យក​ឈ្នះ​លើ​ Athletic Bilbao ក្នុងលិទ្ធផល ៤ ទល់នឹង ០ កាល​ពី​យប់​មិញ
Barcelona យក​ឈ្នះ​លើ​ Athletic Bilbao ក្នុងលិទ្ធផល ៤ ទល់នឹង ០ កាល​ពី​យប់​មិញ

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Pierre-Emerick Aubameyang រក​បាន​គ្រាប់​ទី​​៥​របស់​ខ្លួន ក្នុង​ការ​បង្ហាញ​ខ្លួន​ ៣​ប្រកួត​ចុងក្រោយ​ឲ្យ Barca។

Ousmane Dembele, Depay និង De Jong ជា​​អ្នក​​រក​គ្រាប់​បន្ថែម ជួយ Barca ឈ្នះ Bilbao លិទ្ធផល ៤ ទល់នឹង ០។

Barcelona ដែល​មិន​​ទាន់​ស្គាល់​ពាក្យ​ចាញ់​សោះ​ក្នុង​លីគ​តាំង​ពី​ខែ​ធ្នូ ពេល​នេះ​បាន​​ឡើង​មក​កាន់​លេខ​ ៤​ក្នុង​តារាង​ពិន្ទុ La Liga ហើយ ឈរ​លើ​ជើង​ឯក​ឆ្នាំ​ចាស់ AT Madrid៕