យោងតាមកាសែតអាល្លឺម៉ង់ Die Welt បានឱ្យដឹងថា ប្រសិនបើ Barcelona សំរេចចិត្តលក់ Ousmane Dembele មែននោះ អញ្ចឹងពួកគេត្រូវចំណាយ ៤០លានបន្ថែមឱ្យទៅ Dortmund ។

photo of Dembele
Barcelona ត្រូវចំណាយប្រាក់៤០លានប្រសិនបើពួកគេចង់លក់ Dembele

Barcelona បានទិញ Dembele ពី  Dortmund មានរយៈពេលមួយឆ្នាំកន្លះរួចមកហើយ ក្នុងតម្លៃ ១០៥លានអឺរ៉ូ បូកជាមួយនឹងប្រាក់បន្ថែម៤០លានទៀតអាស្រ័យទៅនឹងលទ្ធផលនៃការលេង។ Barca ទើបតែបានផ្ដល់ការប្រមានជាលើកចុងក្រោយមួយទៅដល់ Dembele ទៅលើឥរិយាបទរបស់គេដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ហើយបើឥរិយាបទនោះនៅតែមានតទៅទៀត ការផ្ទេរមួយនឹងអាចកើតឡើងនៅក្នុងខែមករា។

Dembele
Dembele

យោងទៅតាមកាសែត  Die Welt ដដែលបានឱ្យដឹងថា Barca ត្រូវតែចំណាយប្រាក់បន្ថែម៤០លាន ដែលនៅមិនទាន់បានបង់នៅឡើយទៅឱ្យ Dortmund ប្រសិនបើពួកគេសំរេចចិត្តលក់ Dembele មុនឆ្នាំ២០២២នោះ។