ខ្សែបម្រើ Philippe Coutinho របស់ក្លឹប Barcelona ទំនងជាត្រូវចាកចេញពីក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។

Philippe Coutinho
Philippe Coutinho

កាសែត Diario Sport អះអាងថាបន្ទាប់ពីការបណ្តេញលោក Ronald Koeman ចេញពីតំណែងកីឡាករប្រេស៊ីលរូបនេះលែងជាផ្នែកមួយនៃផែនការរបស់ក្រុមអ្នកមានបុណ្យ Barcelona ទៀតហើយ។

កីឡាករវ័យ 29 ឆ្នាំរូបនេះទំនងជាមិនបង្ហាញខ្លួននៅលើទីលានម្តងទៀតទេ ជាពិសេសដោយសារទម្រង់លេងរបស់ Xavi Hernandez អ្នកចាត់ការសញ្ជាតិអេស្ប៉ាញត្រូវបានគេរំពឹងថានឹងកាន់កាប់ក្លឹបកាតាឡានបន្ទាប់ពីការវិលត្រឡប់របស់កីឡាករនឹងជម្រើសជាតិវិញ។

ដោយមានបំណងលក់ Coutinho ក្លឹប Barça រំពឹងថា Newcastle នឹងចុះហត្ថលេខាលើខ្សែបម្រើខាងលើក្នុងរដូវរងារខាងមុខនេះនេះ។ បញ្ជាក់ Philippe Coutinho រកបានតែមួយគ្រាប់គត់ក្នុងការបង្ហាញខ្លួន 8 លើកសម្រាប់ក្លឹប Barcelona ក្នុងរដូវកាលនេះ៕