ប្រភពពី The Mirror បានចុះផ្សាយថាPhilippe Coutinho បានផ្ទេរពី Liverpool មក Barcelona នៅក្របខ័ណ្ឌ Premier League កាលពីខែមករាឆ្នាំ ២០១៨ ក្នុងតម្លៃ ១៤២ លានផោនត្រូវបានរំពឹងថានឹងត្រូវក្រុមជើងឯក La Liga ត្រៀមដាក់លក់ក្នុងតម្លៃត្រឹមតែ ៦៧ លានផោនប៉ុណ្ណោះ។មានន័យថា Barcelona និងទទួលបាន ប្រាក់តម្លៃខ្លួនត្រឹមតែ ៥០ ភាគរយប៉ុណ្ណោះពីការចំណាយសរុបសម្រាប់រូបគេកន្លងមក។

photo of Philippe Coutinho
ខ្សែបម្រើ-ប្រយុទ្ធស្លាបប្រេស៊ីល Philippe Coutinho

Coutinho ខ្សែបម្រើ-ប្រយុទ្ធស្លាបប្រេស៊ីលរូបនះ កំពុងស្ថិតក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga គឺ Bayern Munich ។

photo of Philippe Coutinho
កីឡាករ Philippe Coutinho

ប្រភពមួយទៀតពី Mundo Deportivo ក៏បានចុះផ្សាយផងដែរថាៈគ្រូបង្វឹកលោក Quique Setien មិនមានទំនាក់ទំនងល្អជាមួយ Coutinho នោះទេ ហើយរូបលោកនិងនឹងពិចារណាលក់រូបគេ នៅពេលដែលទីផ្សារដោះកីឡាករនិងបើកពេលបញ្ចប់រដូវកាល ២០១៩-២០២០ នេះ ។

photo of Philippe Coutinho
Philippe Coutinho

ឆ្លើយតបបញ្ហាលើកឡើងខាងលើអតីតខ្សែបម្រើប្រវត្តិសាស្រ្តរបស់ក្រុម Liverpool លោក Steve Mcmanamann បានបញ្ជាក់ផងដែរថាអតីតក្លឹប​ Liverpool គួរតែទិញ យក Coutinho ត្រលប់មកវិញក្នុងតម្លៃសមរម្យ ប្រសិនជាអាចព្រោះតែរូបគេក៏បង្ហាញទម្រង់លេងល្អបំផុត​កំលុងពេល​នៅ ​Anfield ។ហើយក្លឹបគួរ លក់ កីឡាករដែលមិនជាប់ ជម្រើសដំបូងជាប់លាប់ចេញ២នាក់ដើម្បីយកថវិកានោះដាក់អោយដំណើរការ កិច្ចចរចារនេះ ។