Barcelona ត្រៀមលក់កីឡាករ៨នាក់ចេញ ដើម្បីយកលុយទិញ Salah ឬ Raphinha
ក្លឹប Barcelona គ្រោងលក់កីឡាកររបស់ខ្លួន៨នាក់ចេញក្នុងរដូវកាលនេះដើម្បីកាត់បន្ថយការចំណាយនិងយកលុយទៅទិញខ្សែប្រយុទ្ធ Mohamed Salah ឬ Raphinha។

កីឡាករទាំង៨រូបដែល Barca ចង់លក់ចេញមានដូចជា Neto, Sergi Roberto, Clement Lenglet, Samuel Umtiti, Oscar Mingueza, Riqui Puig, Martin Braithwaite និង Luuk de Jong។ អ្នកចាត់ការ Xavi ចង់ពង្រឹងកីឡាកររបស់លោកក្នុងរដូវកាលថ្មី ហើយក៏កំពុងសម្លឹងក្នុងទីផ្សារក្នុងការនាំចូលកីឡាករ Free ផងដែរ។ យ៉ាងណាមិញ លោកត្រូវលក់កីឡាករចេញខ្លះ ដើម្បីនាំកីឡាករថ្មីចូល។
កុងត្រារបស់ខ្សែការពារ Christensen និង Azpilicueta នឹងអស់នៅរដូវក្ដៅនេះជាមួយ Chelsea ហើយវាជាឱកាសដ៏ល្អដែល Barca ចង់បានពួកគេ។ ពួកគេទាំងពីរទំនងមិនបន្តនៅ Stamford Bridge ទៀតឡើយ ដោយសារតែក្លឹបកំពុងត្រូវជាប់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស។
Salah និង Rafinha ជាគោលដៅខ្សែប្រយុទ្ធដែល Barca ចង់នាំមកចូលរួមក្រុម។ សម្រាប់ Salah ហាក់ពិបាកទិញបន្តិច ដោយសារតែ Liverpool គ្មានបំណងចង់លក់កីឡាកររបស់ខ្លួនឡើយ។
ចំពោះ Rafinha ក្លឹប Barcelona ត្រូវប្រឈមមុខប្រជែងជាមួយ Liverpool, Man City និង Bayern ដែលសុទ្ធសឹងតែចង់បានកីឡាករសញ្ជាតិប្រេស៊ីល៕