ក្លឹប​ Barcelona បាន​ចុះ​កុងត្រា​ជា​មួយ​ Spotify ដែល​ក្រុម​ហ៊ុន​ចាក់​ផ្សាយ​ចម្រៀង​ដ៏​បំផុត​ ធ្វើ​ជា​ដៃគូ​សហការ​ឧបត្ថម្ភ​​​ធំ​បំផុត​របស់​ក្លឹប​ ក្នុង​តម្លៃ​ ៣០០លានដុល្លារ​។

Spotify Camp Nou
Spotify Camp Nou

កុងត្រា​ធ្វើ​ជា​ដៃគូ​សហការ​យុទ្ធសាស្ត្រ​នេះ​គឺ​មាន​រយៈពេល​ ៤ឆ្នាំ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣ រហូត​ដល់​ រដូវកាល​ឆ្នាំ​២០២៥/២៦ ។

ដូច្នេះ​ចាប់​ពី​រដូវកាល​ក្រោយ​ទៅ​ ឈ្មោះ​ទីលាន​ Camp Nou នឹង​ប្ដូរ​ទៅ​ជា​ឈ្មោះ​ Spotify Camp Nou រី​សំលៀកបំពាក់​កីឡាករ​នានា​ នឹង​ឈ្មោះ​ និង​ រូប​សញ្ញា​ Spotify នៅ​ពី​លើអាវ​។

ដៃគូ​សហការ​ក្នុង​រយៈពេល​យូរ​រវាង​ Barca និង​ Spotify នេះ​មាន​គោលបំណង​ចូល​រួម​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ ក៏​ដូច​ជា​វិស័យ​ចម្រៀង​ និង​កម្សាន្ត​ នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ឲ្យ​មាន​ការ​រីកចម្រើន​ទៅ​មុខ​៕