សារព័ត៌មាន SPORT បានរាយការណ៏ថា ខ្សែបម្រើវ័យក្មេង Frenkie De Jong សម្រេចចិត្តចាកចេញពីក្លឹបហូរឡង់ Ajax ផ្លាស់ទៅលេងក្លឹបយក្សអេស្ប៉ាញ Barcelona។

Barcelona ទិញបានខ្សែបម្រើ De Jong ក្នុងតម្លៃ 66 លានផោន
Barcelona ទិញបានខ្សែបម្រើ De Jong ក្នុងតម្លៃ 66 លានផោន

ពិតណាស់ ក្រោយពីឡើងជើងខ្លាំងមានក្លឹបកយ្សធំៗជាច្រើនដែរចង់បានរូបគេ ប៉ុន្តែសាមីខ្លួន De Jong បានធ្វើការបដិសេធដំណឹងក្លែងក្លាយទាំងអស់នោះ ហើយគេនិយាយថា គេនៅមិនទាន់សម្រេចចិត្តនៅឡើយទេ។

ចំណែកឪពុករបស់គេចង់ឱ្យផ្ទេរទៅកាន់ក្រុម Barcelona វិញ ហើយប្រហែលជាគេធ្វើតាមការណែនាំរបស់ឪពុក និងបានយល់ព្រមក្នុងការផ្ទេរទៅ Barcelona នៅរដូវក្ដៅខាងមុខនេះ៕

ប្រភព៖ 9sportpro