ក្លឹប Barcelona បានចុះហត្ថលេខាទិញខ្សែបម្រើប្រេស៊ីលប្រយុទ្ធ Malcom ពីក្លឹប Girondins Bordeaux ក្នុងតម្លៃខ្លួន 36,5 លានផោន។ បន្ទាប់ពីការផ្ទេរទៅ Roma បរាជ័យមួយថ្ងៃ ដោយចុះហត្ថលេខាជាមួយក្លឹបយក្សអេស្ប៉ាញនេះ 5ឆ្នាំ។

Malcom
Malcom

កីឡាករវ័យ 21ឆ្នាំរូបនេះ ត្រូវ Roma ប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Bordeaux ហើយ។ ប៉ុន្តែ Malcom ចុះហត្ថលេខាជាមួយក្លឹបយក្សអេស្ប៉ាញ Barcelona ទៅវិញ។

ពិតណាស់ Malcom មិនបានហោះទៅប្រទេសអីុតាលីតាមតែលក្ខណដែរ Roma កំណត់ឱ្យនោះទេ​ គឺព្រោះតែគេមានការផ្ដល់ជូនពីអ្នកមានបុណ្យ Barcelona ហេតុដូចនេះហើយទើបធ្វើឱ្យចិត្តខ្សែប្រយុទ្ធសញ្ចាតិប្រេស៊ីលរូបនេះផ្លាស់ប្ដូរយ៉ាងលឿន ៕

ប្រភពពី៖ BBC