photo of David Luiz
David Luiz of Chelsea

យោងតាមរបាយការណ៍បានឱ្យដឹងថាក្លឹប FC Barcelona នឹងធ្វើការដេញថ្លីជាលើកដំបូងលើកីឡាករ David Luiz ។ ទំនាក់ទំនងរវាងខ្សែការពារក្រុមតោខៀវ Chelsea និងគ្រូបង្វឹករបស់គាត់គឺលោក Antonio Conte មានភាពតានតឹងយ៉ាងខ្លាំង ដូច្នេះវាទំនងជាថា Luiz នឹងចាកចេញពី Stamford Bridge នៅក្នុងខែមករាខាងមុខនេះ ។

យោងតាមសារព័ត៌មាន ​​Telefoot បានឱ្យដឹងថាក្លឹប Barcelona បានស្នើសុំក្នុងការចុះហត្ថលេខាជាមួយកីឡាករ David Luiz ក្នុងលក្ខខណ្ឌខ្ចីជើងនៅខែមករាខាងមុខនេះ ។ ដោយយកមកជំនួសដំណែងលោក Javier Mascherano ដែលគេមានការសង្ស័យថាគាត់និងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ។

ក្លឹប Chelsea បានរៀបចំរួចជាស្រេចសម្រាប់ការចាកចេញរបស់ Luiz ចាប់តាំងពីកីឡាករ Andreas Christensen ចូលមកជំនួសដំណែងរបស់លោកយ៉ាងល្អនៅក្លឹបនេះ ។ ក្លឹប Barcelona មិនមែនជាក្លឹបតែមួយគត់ដែលចាប់អារម្មណ៍គាត់នោះទេ ព្រោះក្រុម Arsenal និង Real Madrid បានជូនដំណឹងអំពីខ្សែការពាររូបនេះផងដែរ ។