photo of Barcelona
Barcelona ធ្វើដំណើរ​​ទៅប្រកួតជាមួយ Napoli ​នៅ​​សហរដ្ឋ​អាមេរិក ដោយ​គ្មាន​ Lionel Messi

ក្រុមអ្នកមានបុណ្យ FC Barcelona បានធ្វើដំណើរទៅដល់ទីក្រុង Miami សហរដ្ឋអាមេរិកហើយ ដើម្បីប្រកួតមិត្តភាពទល់នឹង Napoli ប៉ុន្តែគ្មានតារាឆ្នើម Lionel Messi នោះទេ ដោយសារប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន មានបញ្ហារបួស។

Barcelona នឹងប៉ះ Napoli ២ប្រកួតនៅទីក្រុង Florida និង Michigan ខណៈដែលតារាឆ្នើមៗដូចជា Luis Suarez និង Antoine Griezmann ក៏នឹងបង្ហាញខ្លួនផងដែរ ប៉ុន្តែ Messi សម្រាកព្យាបាលរបួសនៅផ្ទះ។ Messi បានរងរបួសកំភួនជើងស្តាំ អំឡុងពេលហ្វឹកហាត់ម្សិលមិញ ដែលនឹងត្រូវសម្រាកព្យបាល១សប្តាហ៍ទៅ២សប្តាហ៍ ហើយអាចនឹងអវត្តមានក្នុងការប្រកួតបើកឆាក La Liga ពេលប៉ះ Athletic Club នៅថ្ងៃទី១៧ ខែសីហា៕