photo of Philippe Coutinho
Philippe Coutinho of Liverpool

ក្លឹបយក្សអេស្ប៉ាញ Barcelona នឹងត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅកីឡាករ ពីរនាក់ទៀត ប្រសិនបើកិច្ចព្រមព្រៀងរបស់ពួកគេជាមួយកីឡាករ Philippe Coutinho មិនបានសម្រេច​ ។

បច្ចុប្បន្នកីឡាករ សញ្ចាតិប្រេស៊ីលរូបនេះ នៅតែជាគោលដៅរបស់ក្លឹប Barcelona នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ ប៉ុន្តែពួកគេសង្ឃឹមថា Liverpool នឹងព្រមចរចារជាថ្មីម្តងទៀត ។

យោងទៅតាមសារ​ព័ត៌មាន Mundo Deportivo ថាក្រុមរបស់ La Liga មានអារម្មណ៍ថា ប្រសិនបើពួកគេមិនអាចយល់ព្រមលើកិច្ចព្រមព្រៀងសម្រាប់ Coutinho នៅចុងខែធ្នូនោះទេ ពួកគេនឹងត្រូវកំណត់គោលដៅកីឡាករ Mesut Ozil របស់ក្រុម Arsenal និងខ្សែបម្រើ Arthur Melo របស់ក្រុម Gremio ។

របាយការណ៍បាននិយាយថា Coutinho មិនត្រូវបានគេរំពឹងថា នឹងបង្ខំឱ្យមានការផ្លាស់ប្តូរដូចដែលគាត់បានព្យាយាមធ្វើនៅពេលចាប់ផ្តើមនៃយុទ្ធនាការបច្ចុប្បន្ននោះទេ ប៉ុន្តែត្រូវបានគេរំពឹងទុកថានឹងចាកចេញប្រសិនបើ Barcelona យល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Liverpool ។

ប្រភពពី់៖ soccerladuma