ខ្សែបម្រើ Rodrigo Bentancur
ខ្សែបម្រើ Rodrigo Bentancur

ខ្សែបម្រើ Rodrigo Bentancur របស់ក្លឹប Juventus កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Barcelona និង Manchester City យោងប្រភពពី Gazzetta dello Sport របស់អេស្បាញបានចុះផ្សាយ។

photo of Rodrigo Bentancur

ក្លឹបអ្នកមានបុណ្យចង់បាន Bentancur ដើម្បីស្នងតំណែងខ្សែបម្រើជើងចាស់ Sergio Busquets នៅតំបន់បម្រើកណ្តាលចាប់ពីរដូវក្តៅឆ្នាំក្រោយ ប្រសិនជារូបគេជោគជ័យផ្លាស់មកទឹកដី Camp Nou ស្របពេលទម្រង់លេង របស់ Busquets ហាក់ធ្លាក់ចុះនៅរដូវកាលថ្មីនេះ។

photo of Rodrigo Bentancur

សម្រាប់ក្រុមមេឃខៀវ Man City របស់គ្រូបង្វឹក Pep Guardiola ក៏បានសម្តែងការចង់បាន Bentancur ដោយរូបលោកជឿថារូបគេ ជាកំលាំងសំខាន់មួយអាចជួយពង្រឹងក្រុមបាន ស្របពេលគ្រូបង្វឹក Juventus លោក Maurizio Sarri បានដាក់អោយរូបគេចូលលេងតែ ៣ ប្រកួតក្នុងចំនោម ១០ប្រកួតសម្រាប់រដូវកាលថ្មីនៅ Serie A ហើយ Bentancur វ័យ ២២ឆ្នាំ សញ្ជាតិអ៊ុយរុយហ្គាយរូបនេះមានតម្លៃខ្លួនប្រមាណ ៤០លានអឺរ៉ូ ដែលក្លឹប Juventus ដាក់អោយក្លឹបផ្សេងៗចរចារប្រសិនជាចង់បានរូបគេមករួមក្រុម ។