Photo of Barcelona
Barcelona

ក្លឹប Barcelona នឹង​ត្រូវ​ប៉ះ​ជាមួយ Valencia ខណៈ​ក្លឹប Sevilla នឹង​ប្រកួត​ជាមួយ Leganes ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី Copa Del Rey រដូវ​កាល​នេះ។

ការ​ប្រកួត​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១ កុម្ភៈ (ជើង​ទី១) និង ៨ កុម្ភៈ (ជើង​ទី២)ខាង​មុខ។

Barcelona បាន​ធ្វើ​បាន​សម្រេច​កាល​ពី​យប់​មិញ ក្នុង​ការ​វាយ​បក​យក​ឈ្នះ Espanyol ក្នុង​ជើង​ទី ២ បន្ទាប់​ពី​ចាញ់​ក្លឹប​នេះ ១ ទល់​នឹង ០ កាល​ពី​ជើង​ទី ១ ជាង​មួយ​សប្ដាហ៍​មុន។ ចំណែក​ឯ Valencia វិញ បើ​ទោះ​ជា​ឈ្នះ ២ ទល់​នឹង ១ ក្នុង​ជើង​ទី ១ ទៅ​លើ Alves ប៉ុន្តែ​ក្លឹប​អេស្ប៉ាញ​នេះ បាន​ភ្លាត់​ឲ្យ Alves យក​ឈ្នះ​ ២-១ វិញ នៅ​ជើង​ទី២ ធ្វើ​ឲ្យ​គ្រាប់​បាល់ Home និង Away ស្មើ​គ្នា។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ថែម​ម៉ោង និង​ទាត់​បាល់​ពិន័យ​កាត់​សេចក្ដី Valencia ជា​អ្នក​ឈ្នះ។

Photo of Leganes
Leganes

ដោយ​ឡែក Sevilla ហាក់​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ក្នុង​កម្មវិធី Copa Del Rey ដោយ​បាន​យក​ឈ្នះ​ក្លឹប​ខ្លាំង Atletico ទាំង ២​ជើង ក្នុង​លទ្ធផល​សរុប ៥​ទល់​នឹង ២។ ងាក​មក​មើល​ក្លឹប Leganes វិញ ក្លឹប​​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ទម្លាក់ Real Madrid លើ​គ្រាប់​បាល់ Away ក្រោយ​ឈ្នះ​នៅ​ជើង​ទី ២ ក្នុង​លទ្ធផល ២ ទល់​នឹង ១​ បើ​ទោះ​ចាញ់ ១-០​នៅ​ជើង​ទី​១នៅ​ទឹក​ដី​របស់​ខ្លួន៕

ប្រភព៖ goal