photo of Mohamed Salah
Mohamed Salah of Liverpool

យ៉ោងតាមរបាយការណ៏បានអោយដឹងថា ក្លឹបយក្សអេស្ប៉ាញ Barcelona និង Real Madrid កំពុងមានចំណាប់អារម្មណ៍ជាខ្លាំងទៅលើខ្សែប្រយុទ្ធម្នាក់របស់ ហង្សក្រហម Liverpool គី Mohamed Salah ។

ពិតណាស់កីឡាករវ័យ 25 ឆ្នាំរូបនេះ ថ្មីៗនេះបានគេនិយាយដោយបើកជំហរថា ខ្លួននឹងទៅលេងនៅ La Liga ប្រសិនបើពួកគេហានអោយតម្លៃ 200លានផោន ។ ខណៈដែល Barcelona កំពុងទ្រៀមលុយទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid ប្រហែលជាក្លឹបដែលមានមូលដ្ធាននៅ Nou Camp នេះមិនមានលុយដើម្បីចុះហត្ថលេខាជាមួយកីឡាករសញ្ចាតិអេហ្ស៊ីបនេះទេ ។

ដោយសារហេតុផលនេះហើយវាជាឧកាសល្អសម្រាប់ Real Madrid ក្នុងការចុះហត្ថលេខាទិញ Mohamed Salah អោយបាននៅចុងបញ្ចប់រដូវក្ដៅនេះ ៕

ប្រភពពី៖ goal