ក្លិប Barcelona នឹងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធសាំបាប្រេស៊ីល  Neymar  របស់ក្រុម PSG បន្ទាប់ពីក្រុមអ្នកមានបារាំងបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គ ៤ ក្រុមចុងក្រោយ ដោយស្នាដៃក្រុម Manchester City ក្នុងលិទ្ធផលទាំង ២ ជើង ៤ ទល់នឹង ១ ។

Neymar
Neymar

លោក Joan Laporta ជាប្រធានក្លឹប Barcelona ជឿជាក់ថាការផ្ទេរកីឡាករប្រេស៊ីលរូបនេះនឹងជះឥទ្ធិពលវិជ្ជមានទៅលើក្រុម Barça ខ្លាំងណាស់ ។

Joan Laporta
Joan Laporta

ដំបូងគាត់នឹងលើកតម្លៃម៉ាកយីហោ Barcelona ឲ្យកាន់តែថ្លៃទី ២ គាត់ នឹង បង្កើនកម្រិតក្នុងក្រុមឲ្យកាន់មានភាពស៊ីសង្វាក់ នឹង ទី ៣ ការផ្ទេររបស់ Neymar នឹងជះឥទ្ធិពលដល់ Lionel Messi ដែលមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់នៅឡើយ ។

Messi ft Neymar
Messi ft Neymar

ទោះយ៉ាងណាកិច្ចព្រមព្រៀងក្នុងការនាំយកកីឡាកររូបនេះមកកាន់ទឹកដី Camp nou វិញនឹងមិនងាយស្រួលនោះទេ ។ ក្លិប PSG គ្មានចេតនាលក់ខ្សែប្រយុទ្ធ Neymar ឲ្យទៅក្លិប Barca ងាយស្រួលនោះទេ ខណះកិច្ចសន្យារបស់ Neymar នាពេលបច្ចុប្បន្នជាមួយ PSG នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ខាងមុខនេះ ។ 

Neymar
Neymar

ភាគីទាំង ២ ត្រូវបានគេរាយការណ៍ថានឹងជិតបន្ថែមកិច្ចព្រមព្រៀងរវាង Neymar ជាមួយក្លិប PSG ប៉ុន្តែកិច្ចសន្យាថ្មីនេះមិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ ។