កាលពីពេលថ្មីៗនេះ គណនី Twitter របស់ក្លឹបយក្ស Barcelona ត្រូវបាន​ Hack ដោយក្រុម Hacker ដែលមានឈ្មោះថា OurMine ហើយបានបង្ហោះសារក្នុងបណ្ដាញសង្គម Twitter ថា​ កីឡាករសញ្ជាតិប្រេស៊ីល Neymar អាចនឹងត្រឡប់មកកាន់ទ្រនំចាស់ Barcelona វិញ។

គណនី Twitter របស់ក្លឹបយក្ស Barcelona
គណនី Twitter របស់ក្លឹបយក្ស Barcelona

ពួកគេ [Hacker] ក៏បានបញ្ជាក់ដែរថា ប្រព័ន្ធការពារសុវត្ថិភាពរបស់ក្លឹបមិនសូវមានប្រសិទ្ធភាពនោះទេ។ ប្រសិនបើចង់ពង្រឹងប្រព័ន្ធការពារសុវត្ថិភាពគណនីរបស់លោកអ្នក ចាំបាច់ត្រូវតែទាក់ទងទៅកាន់ក្រុម OurMine ដោយផ្ទាល់តែម្ដង។ ទោះជាយ៉ាងណា បន្ទាប់ពីបង្ហោះសារមិនបានប៉ុន្មាននាទីផង ក៏ត្រូវបានលុបទៅវិញ តែត្រូវបានអ្នកគាំទ្រថតបាន។

Neymar
Neymar

គួរបញ្ជាក់ដែរថា កាលពីពេលកន្លងទៅនេះ ក្រុម Hacker ដដែលនេះក៏ធ្លាប់បាន Hack ចូលទៅកាន់គណនីរបស់ Facebook និង គណនីរបស់ Olympic នៅលើបណ្ដាញសង្គម Twitter ផងដែរ ដោយបង្ហោះសារក្នុងអត្ថន័យស្រដៀងគ្នា គឺបើចង់ពង្រឹងប្រព័ន្ធការពារសុវត្ថិភាព ត្រូវតែទាក់ទងទៅពួកគេផ្ទាល់៕

ក្រុម Hacker
ក្រុម Hacker